ព្យុះខ្សាច់សាហាវមួយ បានវាយប្រហារចូលមកតំបន់ពាយព្យរបស់ចិនកាលពីម្សិលមិញ បណ្ដាលអោយផ្លូវសាធារណៈ និងសាលារៀនមួយចំនួនត្រូវបិទទ្វារ។ ប្រជាជននៅ Xinjiang ត្រូវការពារផ្លូវដង្ហើមដោយពាក់ម៉ាស ព្យុះខ្សាច់បានវាយប្រហារមកលើតំបន់ Xinjiang និង
Gansu ។
យោងតាមមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជាតិ នេះគឺជាព្យុះខ្សាច់ដំបូងដែលបានកើត ឡើងនៅប្រទេសចិនក្នុងឆ្នាំនេះ។ នៅក្នុងតំបន់មួយចំនួន គេ អាចមើលឃើញក្នុងរយៈ
ចម្ងាយត្រឹមតែ ៥០០ម ប៉ុណ្ណោះ។
ចាប់តាំងពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ២ល្ងាច(ម៉ោងក្នុងស្រុក) ព្យុះខ្សាច់ដ៏ធំមួយបាន
កើតឡើងនៅក្នុងស្រុក Ruoqiang នៃតំបន់ Xinjiang ។ នៅទីនេះ គេអាចមើលឃើញក្នុង
រយៈ ចម្ងាយមិនដល់ ១០០ម។
សីតុណ្ហភាពនៅក្នុងក្រុង Urumqi នៃខេត្ត Xinjiang កាលពីម្សិលមិញបានចុះមកនៅត្រឹម
១១ អង្សាសេ ដោយសារតែធាតុអាកាសត្រជាក់ និងខ្យល់ខ្លាំង។ ដោយសារការមើល
ឃើញមិនបានឆ្ងាយ បានធ្វើអោយផ្លូវចរាចរនានាត្រូវបានបិទ ចំណែក សាលារៀនមួយ
ចំនួនក៏ត្រូវបានស្នើអោយផ្អាកសកម្មភាពផងដែរ។
ព្យុះខ្សាច់ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវគមនាគម ហើយខ្យល់ខ្លាំងក៏បានធ្វើអោយ
រថភ្លើង ២៤ខ្សែដែលធ្វើដំណើរតាមផ្លូវដែកពីរខ្សែត្រូវផ្អាកបណ្ដោះ អាសន្ន។
មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជាតិបានប្រកាសថា ខ្យល់ខ្លាំងនឹងធ្វើដំណើរមកកាន់ តំបន់ភាគខាងកើតក្នុងរយៈពេល ២ថ្ងៃខាងមុខ ដែលនឹងនាំយកខ្សាច់ និងធូលីមកភាគខាង
កើត Xinjiang និងតំបន់មួយចំនួនក្នុងខេត្ត Gansu , Qinghai ។ល។
![](/FileManager/Articles/mce/2012/3/23/8719-5a305ed5-9747-4670-8dbe-2d8c140b6d1a.jpg)
![](/FileManager/Articles/mce/2012/3/23/8719-090d085b-c96c-4248-b163-1d38c4741cc1.jpg)
![](/FileManager/Articles/mce/2012/3/23/8719-92fda9c1-5629-4cb4-ab0d-5d208b486d7c.jpg)
![](/FileManager/Articles/mce/2012/3/23/8719-16ac1a03-cc06-4fef-8d9b-ca2a5104974a.jpg)
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE