CamNews

ប្លែកៗ 

បណ្តារអាគារប្លែកៗពិភពលោក

ការប្រលង"អាគារឆ្នាំ២០១២" របស់ទស្សនាវត្តីeVolo ទើបតែបង្ហាញពីស្នាដៃដ៏ស្អាត
អស្ចារ្យ​ហើយប្លែកៗ នៅក្នុងសំណង់ស្ថាបត្យករ។

ការប្រលងបានដាក់ចេញនូវគំនិតប្លែកៗសំរាប់ការរចនាអាគារខ្ពស់ៗ។ គណៈមេប្រយោគបាន
បង្ហាញពីអ្នកជំនាញលំដាប់កំពូលពីការរចនានិងស្ថាបត្យករបីនាក់ដែលឈ្នះការប្រកួតនិងកិត្តិយស
ទាំង២២ ក្នុងចំណោមចំនួនសរុប៧១៤ស្នាដៃដែលបានផ្ញើពី៥ទ្វីប និង៩៥ប្រទេសផ្សេងគ្នា។

Đây là bức ảnh đoạt giải nhất của cuộc thi.

រចនាជាប់បានចំណាត់លេខ១ក្នុងការប្រលង

រង្វាន់លេខ១បានទៅលើZhi Zheng, Hongchuan Zhao និង Dongbai Songមកពីប្រទេសចិន
ជាមួយគំរោង"អាគារទឹកធ្លាក់ Himalya”។ ការរចនារបស់ពួកគេគឺជាអាគារខ្ពស់មួយស្ថិតនៅតាម
ជួរភ្នំHimalya ជួយរក្សានិងចែកចំណែកទឹកមកដីពេលផែនទឹកកកនៅជួរភ្នំរលាយ។ អ្នកនិពន្ធ
បានឲដឹងថា អាគារអាចផ្ទុកទឹកបាននៅរដូវភ្លៀង ហើយធ្វើឲកកសំរាប់បំរុងទុកពេលអនាគត។

Tác phẩm đoạt giải nhì có tên

ស្នាដៃជាប់លេខពីរមានឈ្មោះថា“Moutain Band-Aid”

រង្វាន់លេខពីរបានទៅលើអ្នកនិពន្ធYiting Shen, Nanjue Wang, Ji Xia và Zihan Wangមកពី
ប្រទេសចិនជាមួយគំរោងមានឈ្មោះថា “Moutain Band-Aid”។ អ្នករចនាច្នៃម៉ូតនេះ មានបំណង
ជួសជុលឡើងវិញនូវប្រព័ន្ធអេកូសេដ្ឋកិច្ចតាមជួរភ្នំYunnan ដើម្បីជួយសំរួលអ្នកធ្វើដំណើរទៅមក
ក្នុងការរស់នៅនិងធ្វើការនៅប្រទេសចិន។

Tác phẩm đoạt giải ba có tên

រង្វាន់លេខបីមានឈ្មោះថា“Vertical Landfill”

រង្វាន់លេខបីបានទៅលើLin Yu-Ta មកពីកោះតៃវ៉ាន់ជាមួយគំរោងឈ្មោះ“Vertical Landfill” ជាមួយ
រូបថតដ៏អស្ចារ្យ។ គំរោងនេះគឺជាសាររំលឹកមួយអំពីចំនួនសំណល់សំរាមដ៏ច្រើនសំបើមនិងមានទាំង
រោងចក្របង្កើតថាមពលអេឡិចត្រូនិចមួយពីសំណល់សំរាមផងដែរ។

ដោយ៖ និស្ស័យ
ប្រភព៖ express


Tags: odd building lifestyle