CamNews

យល់ដឹង 

បើចង់ស្វាងពីស្រវឹង គួរពិសាចេក

ប្រសិនបើអ្នកឧស្សាហ៍ មានវិធីជប់លៀង ជាញឹកញាប់ ហើយចូលចិត្តទទួលទាន គ្រឿងស្រវឹងនោះ អ្នកប្រាកដជាចង់ជៀស ឲ្យផុតពីបញ្ហាធីងធោង ហើយឈឺក្បាល ជាក់ជាមិនខាន។ ចេកអាចជួយ ព្យាបាល ឬក៏ការពារអាការៈ ឈឺក្បាលបាន។ ដោយឡែក មូលហេតុដែលធ្វើឲ្យអ្នក មានអារម្មណ៍ ថា ធីងធោង ហើយឈឺក្បាលនោះគឺ ការខ្វះជាតិទឹក ព្រមទាំង ការបំផ្លាញសារធាតុ បូតាស្យូម នៅក្នុងខ្លួន ដោយជាក់ស្តែង វាតែងតែកើតចំពោះអ្នក ដែលទទួលទានគ្រឿងស្រវឹង។ 

ចេកគឺជាប្រភព នៃសារធាតុបូតាស្យូម ល្អជាងគេបំផុត ដោយវាមានសារធាតុបូតាស្យូម ចំនូន ៤៥០មីលីក្រាមក្នុងចេកមួយផ្លែ។ មិនតែប៉ុណ្ណោះចេក ក៏ជាប្រភពដ៏កំពូល នៃសារធាតុម៉ាញ៉េស្យូម ផងដែរ ដែលវាអាចជួយឲ្យ ចរន្តឈាមនៅក្នុង រាងកាយដើរបានស្រួល និងមិនបង្កឲ្យមានអាកាៈ ឈឺក្បាល។

ជាមួយគ្នានេះដែរ ចេកថែមទាំងមានផ្ទុកទៅ ដោយវីតាមីន B6 និង Cខ្ពស់ ដែលវីតាមីនទាំងនេះ ត្រូវបានបង្ហាញនៅក្នុង ការសិក្សាស្រាវជ្រាវជាច្រើនថា វាជួយកាត់បន្ថយអាការៈធីងធោង ឈឺក្បាលបានយ៉ាងមានប្រសឹទ្ធភាព។ មួយវិញទៀត ផ្លែចេកក៏បានផ្ទុកទៅ ដោយសារជាតិ ទ្រីតូផាន ដែលមានលក្ខណៈដូច ជាអាស៊ីតអាមីណូ ដែលត្រូវបានគេរកឃើញ នៅក្នុងមាន់ទួគី។ ហើយសារជាតិនេះផងដែរ អាចធ្វើឲ្យអ្នកមាន អាការៈងងុយគេង។

គួរបញ្ជាក់ដែរថា ដើម្បីជៀសវាងអាការៈឈឺក្បាល ជាញឹកញាប់ អ្នកមិនត្រូវលេបថ្នាំបំបាត់ ការ ឈឺចាប់មុនពេលចូលគេនោះទេ។ មួយវិញទៀត នៅពេលដែលគ្រឿងស្រវឹង ត្រូវបានលាយផ្សំ ជាមួយនឹងថ្នាំបំបាត់ ការឈឺចាប់ អាចនាំឲ្យមានរោគដំបៅក្រពះយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយ អ្នក ត្រូវទទួលទាន ទឹកយ៉ាងច្រើន២កែវ និងចេក ១ឬ២ផ្លែ មុនពេលចូលគេង ទើបជាការប្រសើរ៕

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: general knowledge lifestyle យល់ដឹង