វីដេអូបែបអប់រំមួយ ដែលមានចំណងជើងផ្តោតទៅលើពាក្យថា "Real Men Don't Rape" គឹត្រូវបាន បង្កើតចេញឡើងក្នុងគោលបំណង ដើម្បីអប់រំបុរសៗ និងកាត់បន្ថយករណីរំលោភសេពសន្ថវៈ ទៅលើ ក្មេងស្រី ក៏ដូចជាស្រ្តីទាំងអស់ក្នុងប្រទេសឥណ្ឌា ស្របពេលដែលករណីរំលោភស្រ្តី នៅក្នុងប្រទេស នេះ កំពុងតែមានការកើនឡើងជាច្រើន និងកាន់តែសាហាវ បើទោះជាមានការរឹតបណ្តឹង ច្បាប់លើ ករណី រំលោភនេះហើយ ក៏ដោយ។
វីដេអូអប់រំដែលទទួលបានការគាំទ្រ និងចាប់អារម្មណ៍ចុចចូលទស្សនាជាច្រើន បន្ទាប់ពីបង្ហោះនៅលើ អ៊ីនធឺណេតនេះ គឺនិយាយពីសកម្មភាពគូស្នេហ៍មួយគូ នៅក្នុងបន្ទប់គេងតែពីរនាក់។ ពួកគេទាំងពីរ មាន ការជជែកគ្នាលេង ដោយអមជាមួយនឹងការផឹកស្រាបៀរជាមួយផង។ រយះពេល ១៥នាទីក្រោយ មក ភាគីខាងនារី ក៏ស្រវឹងលែងដឹងខ្លួន។ ផ្ទុយពីការគិតចង់យកកេងចំណេញពីមិត្តស្រីរបស់ខ្លួន បុរស ជាសង្សារ បានលើកគូស្នេហ៍ដាក់គេងឲ្យស្រួលបួល និងដណ្តប់ភួយឲ្យថែមទៀតផង ដោយមិនធ្វើ ទង្វើមិនគប្បីឡើយ។
ចង់ដឹងពីអត្ថន័យអប់រំកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
"បុរសពិត មិនត្រូវកេងចំណេញលើមិត្តស្រី ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ"
ដោយ៖ សិលា
វីដេអូ៖ youtube