CamNews

សំណើច 

សំណើច រឿង៖ ប្រអប់ អាថ៌កំបាំង!

ថ្ងៃមួយ មានបុរសកាន់សាសនាគ្រឹស្តម្នាក់ បានប្រាប់ លោកគ្រូពេទ្រថា គាត់អាចរស់
នៅ បានតែ ២-៣ សប្តាហ៍ទៀត ប៉ុណ្ណោះ។ បន្ទាប់មក គាត់បានដើរទៅផ្ទះ  ទាំងទឹក
មុខក្រៀមក្រំ   ពេលប្រពន្ធរបស់គាត់   ដឹងពីពត៌មាននេះ   គាត់  ក៏និយាយថា៖ បង
សំឡាញ់បើសិនជា មានអ្វី អូនអាចធ្វើឱ្យបងសប្បាយចិត្ត បងប្រាប់អូនមក!

ប្តីឆ្លើយ៖ មែនហើយ! អូនសំឡាញ់! ប្រអប់នៅក្នុងទូរដាក់ចាន ដែលអូនតែងតែហៅ
ថា ជាប្រអប់អាថ៌កំបាំង ហើយអូនមិន ដែលឱ្យបងបើកមើលវាទាល់តែសោះ  តំាងពី
យើងបានរស់នៅ ជាមួយគ្នា។ ឥឡូវនេះ  បងចង់ដឹងថា មានរបស់អាថ៌កំបាំងអ្វី  នៅ
ក្នុងប្រអប់នោះ។

ប្រពន្ធ៖ មួយសន្ទុះ  ក្រោយមក  ប្រពន្ធបានយក  ប្រអប់នោះ ចេញមក ហើយបើក
មើលមាន លុយចំនួន ១០,០០០ ដុល្លារ និង ស៊ុត ៣។

ប្តីសួរ៖ ហេតុអ្វី បានជាអូន ទុក ស៊ុតទាំងនោះ ក្នុងប្រអប់?

ប្រពន្ធឆ្លើយ៖ បងដឹងទេ! គ្រប់ពេល  អូនធុញទ្រាន់   នឹងការទូន្មាន  និង  ការផ្សព្វ
ផ្សាយធម៌ របស់បងខ្លាំងណាស់! ពេលអូន  ធុញទ្រាន់ម្តង អូន ដាក់ ស៊ុត១ ចូលក្នុង
ប្រអប់។

ប្តីនិយាយ៖ បង បានទូន្មាន និង ផ្សព្វផ្សាយ  អស់រយៈពេល  ៤០ឆ្នាំមក ហើយ តើ
ហេតុអ្វី បានជាឃើញមានតែ ស៊ុត ៣  អញ្ចឹង? គាត់ចាប់ផ្តើម  មានមោទនភាពលើ
ខ្លួនឯង និង រីករាយយ៉ាងខ្លាំង។

ប្តីសួរបន្តទៀត៖ អូន! ចំណែកលុយចំនួន ១០,០០០ដុល្លារ វិញ?

ប្រពន្ធឆ្លើយ៖ អូ! បងដឹងទេ!  ជារៀងរាល់ពេល  អូនតែងដាក់ស៊ុត  ជាច្រើននៅក្នុង
ប្រអប់ ប៉ុន្តែ  អូន  បានប្រាប់ខ្លួន​ឯងថា   ប្រអប់នេះ  តូចណាស់! អូន  ត្រូវតែ ដាក់
លុយជំនួសវិញ! អូនសុំទោស!

ដោយ៖ វណ្ណៈ
ប្រភព៖ donhmorris