ប្រជាជននៅភូមិ Chang Chiang ក្នុងខេត្ត Jiangsu ប្រទេសចិន មានការភ្ញាក់ផ្អើល និង
ត្រេកអរយ៉ាងខ្លាំង នៅពេលបានទទួលដុំមាស និងដុំប្រាក់មួយចំនួនធំពីក្រុមហ៊ុនមួយ។
ប្រជាជនម្នាក់ៗនៅក្នុងភូមិ ChangChiang ក្នុងខេត្ត Jiangsu ទទួលបានអំណោយជា
មាសដុំ ១០០ក្រាម និងដុំប្រាក់ ១០០ក្រាមក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី
៤០នៃថ្ងៃបង្កើតក្រុមហ៊ុនធំមួយនៅក្នុងភូមិ។
យោងតាមទំព័រ China Daily ប្រជាជនម្នាក់ៗទទួលបានអំណោយជាដុំមាស ១០០ក្រាម
(២៦,៥ជី) និងដុំប្រាក់ ១០០ក្រាម។ ចំនួនមាសដែលត្រូវបានជូនជាអំណោយក្នុងឱកាសនោះ
មានចំនួនដល់ទៅ ៣០០គីឡូក្រាម ប្រហាក់ប្រហែលនឹងចិញ្ចៀន ៦.០០០វង់។ មាសទាំងនេះ
ត្រូវបានគេចែកជូនដល់ប្រជាជនចាប់ពីម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ម្សិលមិញ នៅក្នុងមន្ទីរ
បក្សភូមិ។
នៅពេលទទួលបានដំណឹងខាងលើ ប្រជាជននៅក្នុងភូមិមានការសប្បាយចិត្តយ៉ាងពន់ពេក
អ្នកខ្លះភ្លេចបាន ភ្លេចទឹក ដោយប្រញាប់ទៅកាន់កន្លែងចែកអំណោយ។ នៅទីនោះអ្នករាល់
គ្នាបានឃើញមាស ៣០០គីឡូក្រាមផ្ទាល់នឹងភ្នែកដែលត្រូវបានគេដាក់នៅលើតុ។
មូលហេតុដែលនាំអោយមានការចែកអំណោយជាមាសបែបនេះគឺដោយសារថ្ងៃនោះគឺជា
ខួបលើកទី ៤០ឆ្នាំនៃការបង្កើតក្រុមហ៊ុន Jiangsu Xinchangjiang Group ដែលមានទីតាំងនៅ
ក្នុងភូមិនេះ។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Xinhua