CamNews

តារា 

យុវតីកូរ៉េដែល មានមុខមាត់ដូច តារាចិន Selina

ថ្ងៃនេះសូមណែនាំស្រីស្អាតម្នាក់អោយលោកអ្នកស្គាល់ ការពិតទៅនាងគ្រាន់តែជានិស្សិតមហា
វិទ្យាល័យធម្មតាម្នាក់ប៉ុណ្ណោះ ប៉ុន្តែរូបភាពរបស់នាងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមរបស់
កូរ៉េ ធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយ សម្រស់ដ៏សែនស្រស់ស្អាតរបស់នាង។

Ryu Ji Hye បានក្លាយជាយុវតីម្នាក់ដែលល្បីពេញបណ្ដាញសង្គមរបស់ចិន ក៏ដូចជាទឹកដី Face
book របស់កូរ៉េផងដែរ ដោយសារតែសម្រស់របស់នាង។ នារីម្នាក់នេះមានអាយុ ២៣ ឆ្នាំកំពស់
១៧៤ សង់ទីម៉ែត្រ ជាយុវតីកូរ៉េ មានសំបុរស្បែកសខ្ចីគួរអោយចង់ស្ទាបអង្អែល ជាមួយរាងដ៏សែន
ស្អាត ដែលមនុស្សនៅប្រទេសចិនជាច្រើនបាននិយាយថានាងមានសម្រស់មុខមាត់ដូចជាតារា
ចិននាង​Selina។

តារាភាពយន្តចិននាង Selina មុខជាភ្ញាក់ផ្អើលជាមិនខានប្រសិនបើនាងបានឃើញនារីកូរ៉េម្នាក់នេះ
ហើយស្រីស្អាតម្នាក់នេះក៏មានសំណាងណាស់ដែរ ដោយសារតែកំពស់ខ្ពស់ ជើងវែងស្រឡូន និង
រូបរាងសមសួនរបស់នាងត្រូវបានក្រុមហ៊ុនបង្ហាញម៉ូដទាក់ទងនាងអោយទៅដើរម៉ូដនៅសហរដ្ឋ
អាមេរិក៕


ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: korean fashion pretty girl girl