គ្រោះថ្នាក់ ៖ ព័ត៌មានតក់ស្លុតមួយបានធ្វើអោយកក្រើកកោះតៃវ៉ាន់ រយៈពេល ៤៨ម៉ោងចុងក្រោយ នេះ ពោល ក្មេងស្រីវ័យ ៤ ឆ្នាំនាក់ ជួបគ្រោះអកុសល ត្រូវជនដៃដល់ កាត់ក្បាលទាំងថ្ងៃត្រង់ នៅពី មុខម្តាយនិងជីតារបស់នាង ។
ឃាតករដែលជាជនដៃដល់មានវ័យ ៣៣ ឆ្នាំមានឈ្មោះថា Wang បានដើរត្រាចចរនៅឯស្ថានីយ៍រថ ភ្លើង Xihu Metro Station នាទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ បន្ទាប់ពីទិញកាំបិតតាំងតោបានមួយ ពីហាង មួយកន្លែងនាព្រឹកថ្ងៃទី ២៨ មីនាកន្លងទៅ នេះ ។ ខណៈ កំពុងតែដើរ ត្រាចចរ លោកស្រាប់តែបាន ឃើញក្មេងស្រីតូចមួយ ជិះកូនកង់ធ្លាក់គ្រលុក ។ ភ្លាមៗ លោកបានស្ទុះទៅធ្វើការវាយប្រហារ ចាប់ អារ ក ផ្តាច់ ចោលល តែម្តង ។ ស្រ្តីជាម្តាយ និង ជីតា ក្មេង ស្រី តូចវ័យ ៤ ឆ្នាំព្យាយាមបញ្ឈប់ ការ វាយប្រហារសម្លាប់ តែជាអកុសល មិនទទួលបានជោគជ័យនោះទេ ។ យោងតាមការគូសបញ្ជាក់ ដោយផ្ទាល់ពីសំណាក់ស្រ្តីជាម្តាយ ដល់ សារ ព័ត៌មាន ឲ្យដឹងថា ៖ នៅពេលដែលការវាយប្រហារ បានកើតឡើង នាងខ្ញុំនៅឆ្ងាយពីកូនស្រីត្រឹមតែ ១ម៉ែត្រតែប៉ុណ្ណោះ វិនាទីនោះ នៅពេលដែលកូន ស្រីនាងខ្ញុំជិះកង់ធ្លាក់គ្រលុក គេបានដើរសំដៅមកកូនស្រីខ្ញុំ ហើយនាងខ្ញុំបានគិតថា គេព្យាយាម ជួយនាង ប៉ុន្តែគេបែរជាលេចមុខឡើង ទៅជាការវាយប្រហារទៅវិញ ដោយចាប់អារ ក របស់នាង អ្វីដែលនាងខ្ញុំត្រូវធ្វើនៅពេលនោះ ព្យាយាម ចាប់ឃាត់គាត់ កុំឲ្យធ្វើយ៉ាងដូច្នេះ ប៉ុន្តែខ្ញុំមិនអាច បញ្ឈប់គាត់បាននោះទេ ហើយអ្វីដែលខ្ញុំអាចធ្វើបាននៅពេលនោះ មានតែស្រែកហៅរកជំនួួយ និង ព្យាយាមទូរស័ព្ទប្តឹងប៉ូលីស។
ក្រោយប៉ូលីសចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យ លោក Wang ឈានទៅរកឃើញថា ជន ដៃដល់រូបនេះ គឺជាមនុស្សវិកលចារិក ដែលកំពុងតែញៀនថ្នាំ។ គួរបញ្ជាក់ថា ព័ត៌មានដ៏រន្ធត់លើក នេះបានធ្វើឲ្យកក្រើកជាខ្លាំង នៅលើទឹកដីកោះ តៃវ៉ាន់ ដែលបណ្តាលឲ្យប្រជាពលរដ្ឋមកពីទូទាំង ប្រទេសច្រឡោតខឹងជាខ្លាំង ចង់សម្លាប់ ជនដៃដល់វិញ ដើម្បីជាការរំងាប់កំហឹងខឹង ពីការសម្លាប់ ក្មេងស្រីតូចវ័យ ៤ ឆ្នាំដែលមិនបានដឹងអីទាល់តែសោះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ សៀងហៃលីស