CamNews

មិនគួរឲ្យជឿ 

កំពូលបេក្ខភាព វីដេអូ ស្រៀវសាច់បំផុត ស្ទើរតែមិនគួរអោយជឿ

ស្ទើរតែមិនគួរអោយជឿ ៖ ពិតណាស់ កាលបើនិយាយ ពីការឡើងជញ្ជាំងថ្មភ្នំ រយៈកំពស់ខ្ពស់ វា ពិតជា ស្រៀងសាច់ណាស់ទៅហើយ ចុះទម្រាំតែឡើងហើយ ពុំមាន បំពាក់នូវឧបករណ៍ការពារ សុវត្តិភាពទៀត ថាតើ វាពិតជាស្រៀវសាច់ដល់កម្រិតណាទៅ ? យ៉ាងណាមិញ ជាមួយនឹងបេក្ខ ភាពវីដេអូ ប្រឈមខាងក្រោម ត្រូវបានរកអោយឃើញថា ទទួលបានការចាប់អារម្មណ៍ផង ក៏ដូច ជា រងនូវពាក្យរិះគន់ផង។

ខ្សែអាថ័វីដេអូនេះ គឺនិយាយពីលោក Alex Honnold និយាយពីថា គាត់ពិតជាហ៊ាននោះហ៊ាន ក្នុង ការប្រឈម ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ពោល ឡើងជញ្ជាំងថ្មភ្នំ មានរយៈកម្ពស់ ខ្ពស់ដល់ទៅ ជិត ៥៦០ ម៉ែត្រ ឯណោះ ដោយគ្មានបំពាក់នូវ ឧបករណ៍ការពារ សុវត្តិភាពអ្វីទាល់ តែសោះ ។

ជាមួយនឹងមហ្ឆិតា ជារឿយៗក្នុងការធ្វើយ៉ាងដូច្នេះ សកម្មភាពចុងក្រោយរបស់គាត់លើកនេះ ត្រូវ បានរកអោយឃើញថា ទទួលបាននូវតាំងពីពាក្យសរសើរ និង ពាក្យរិះគន់ ថាគាត់ បែកគំនិតទៅ ធ្វើរឿងឆ្គួតៗយ៉ាងដូច្នេះ ។ គួរបញ្ជាក់ថា គាត់បានតាំងចិត្តឡើងដល់កំពូល ដោយចំណាយពេល ត្រឹមតែ ៣ ម៉ោងតែប៉ុណ្ណោះ ។ បើតាមសេចក្តីរាយការណ៍ ខ្សែអាថ៍វីដេអូខាងក្រោម ត្រូវបានផ្តិត ចេញពី ប្រទេស ម៉ិចសិក ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា ទាំងអស់ គ្នាណា៎ ៖

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ដឹម៉េត្រូ


Tags: Viral video Liveleak Youtube Facebook Funny Video