ថ្មីៗនេះ Jarno Smeets បានបង្ហាញខ្លួននៅលើប៉ុស្តិ៍ទូរទស្សន៍ សារភាពថាពីគម្រោង "Human
Bird Wing" គ្រាន់តែជាការបោកប្រាតែប៉ុណ្ណោះ។ គាត់ឈ្មោះពិតគឺ Floris Kaaykកើតឆ្នាំ 1982
ហើយជាអ្នកផលិតភាពយន្ត និងជាអ្នករចនា graphic (CGI)។
Floris Kaayk ក្នុងកម្មវិធីសារភាព Kaayk មិនហោះដូចចាបនោះទេ ប៉ុន្តែរូបភាពនោះ ត្រូវបានបង្កើតឡើងពីបច្ចេកទេសរបស់
កុំព្យូទ័រ។ គាត់និយាយថា គាត់បានចំណាយ ៨ ខែ ដើម្បីផលិតវា។ ឆ្នាំ២០០៦ Kaayk ក៏បាន
ធ្លាប់ផលិតវីដេអូមួយ ស្តីពីជំងឺមិនពិតមួយដែលគាត់ដាក់ឈ្មោះថា Metalosis Maligna ដែល
រៀបរាប់អំពីគ្រឿងសប្បនិមិត្តដែលបណ្តោះក្នុងខ្លួនមនុស្ស បានលូតលាស់ ហើយគ្រប់គ្រង
មនុស្ស។
"គាត់ចេះ តាមដានសុបិន្តរបស់ខ្លួន ដូចជាអ្នកសិល្បករផ្សេងៗទៀត។ គាត់ចង់ចែកចាយ
ចិត្តផ្តេកផ្តួលរបស់ខ្លួនឲ្យគេ ហើយគាត់បានជោគជ័យ" អ្នកវិទ្យាសាស្រ្ត Bert Otten បាន
និយាយ "គាត់ចេះរបៀបបោកប្រាស់យើង។ អ្នកណាក៏ចង់ហោះ ត្រូវទេ?"
ជាមួយនឹងភាពពេញនិយមរបស់កម្មវិធីកែច្នៃរូបថត និងវីដេអូ អ្វីដែលយើងឃើញនៅលើ
អ៊ីនធឺណែត នឹងខុសឆ្ងាយពីការពិត។ ពីរឿងមនុស្សហោះហើរនេះ ម្តងទៀតគួររំលឹកថា
អ្នកគួររិះគិត មុនពេលជឿ ឬវាយតំលៃ រូបភាពទាំងអស់ដែលអ្នកឃើញនៅលើអ៊ីនធឺណែត។
http://www.youtube.com/watch?v=GYW5G2kbrKk
ដោយ៖ មិនា