CamNews

ទូរស័ព្ទ 

វីដេអូបន្ថែម បញ្ជាក់អំពីរូបរាង iPhone 6

បណ្ដាព័ត៌មាន រូបភាពទាក់ទិននឹង iPhone 6 ដែលត្រូវបានបែកធ្លាយកន្លងមកនេះ បានធ្វើឱ្យ
ក្រុមអ្នកគាំទ្រ Apple មិនជាត្រេកអរប៉ុន្មាន ដោយសារថា មិនទាន់ដល់ថ្ងៃបង្ហាញខ្លួនផង iPhone
6 ហាក់ត្រូវបានគេឃើញស្ទើរគ្រប់គ្នា។

នាអំឡុងពេលនេះ ព័ត៌មានជាច្រើនស្ដីអំពី iPhone 6 ដែលនឹងត្រូវបង្ហាញវត្តមានក្នុងទីផ្សារឆ្នាំ
នេះ ត្រូវគេធ្វើឱ្យលេចធ្លាយជាបន្ដបន្ទាប់។ ព័ត៌មានចចាមអារ៉ាមទាំងនេះ បានចាប់ផ្ដើមចេញពី
រូបភាពពុម្ភសម្រាប់ផលិត iPhone 6 ប្លង់រូបភាព គ្រឿងបំលាស់ របស់ iPhone 6 ហើយបន្ទាប់
ដោយយោងទៅលើបណ្ដាទិន្នន័យខាងលើ ក្រុមអ្នករចនា ក៏បានបង្កើត  concept ដែលមានរូប
រាង ដូចបេះបិទទៅនឹង iPhone 6 ពិតៗ។

ចុងក្រោយនេះដែរ ក៏មានលេចចេញនូវវីដេអូមួយបន្ថែមទៀត ដែលបញ្ជាក់អំពីទ្រង់ទ្រាយ របស់
iPhone 6 ដែលជិតនឹងបង្ហាញខ្លួន។ ប៉ុន្ដែ ប្រការនេះ អាចនឹងបណ្ដាលឱ្យក្រុមអ្នកគាំទ្រ Apple
ខកចិត្ត ព្រោះតែលែងមានអ្វីត្រូវភ្ញាក់ផ្អើលទៀត នៅពេលស្មាតហ្វូន ដែលត្រូវបានគេទន្ទឹងរង់ចាំ
បំផុត ក្នុងឆ្នាំ ២០១៤ បែរជាត្រូវបែកធ្លាយព័ត៌មាន ស្ទើរតែទាំងស្រុង។

សូមទស្សនាវីដេអូថ្មីបំផុត បង្ហាញអំពីរូបរាងរបស់ iPhone 6 ៖

 


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube


Tags: video iPhone 6 leak