CamNews

ស្ទើរតែសម្លាប់នារីម្នាក់ព្រោះតែបញ្ហាគ្រួសារ


បុរសជំទង់ម្នាក់បានយកកាំបិតប៉័ងតោមកគ្រៀកកនារីពិការម្នាក់គំរាមអ្នករាល់គ្នាថានិងសម្លាប់
នារីម្នាក់នោះចោល។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១៧ ថ្ងៃ ២៤ មិនាមកនេះ
ខណះដែលនារីពិការម្នាក់កំពុងតែអង្គុយនៅលើកៅអីរុញរបស់នាង ស្រាប់តែបុរសម្នាក់មាន
អាយុប្រមាណជាង ២០ ឆ្នាំបានយកកាំបិតមកហើយគ្រៀកកនាងហើយក៏បានគំរាមអ្នករាល់
គ្នាថានឹងសម្លាប់នារីម្នាក់នោះចោល។ ប៉ូលីសបានប្រើពេលជាង ២ ម៉ោងដើម្បីចរចារជាមួយ
គេហើយចុងក្រោយគេក៏ព្រមប្រគល់ខ្លួន។ បន្ទាប់ពីគេដាក់កាំបិតចុះហើយមានបូលីស ២ នាក់
បានចូលទៅដោយមានការប្រវាយប្រតប់ផង បន្ទាប់មកមានប៉ូលីសបានចូលទៅចាប់បុរសម្នាក់
នោះប្រមាណជាង ១០ នាក់។ ក្រោយពេលសួរចម្លើយគេរកឃើញថាបុរសម្នាក់នោះមានឈ្មោះ
ថា Cui មានអាយុ ១៩ ឆ្នាំមានស្រុកកំណើតនៅ ទីក្រុង Yichun ខែត្រ Heilongjiang។ គេបាន
ប្រាប់ថាគេជាក្មេងកំព្រាឪពុកតាំងពីក្មេងហើយម្ដាយរបស់គេបានរៀបការជាមួយប្ដីថ្មីហើយប្ដី
ថ្មីនោះបានប្រើអំពើហិង្សាមកលើរូបគេក៏ដូចជាម្ដាយគេមកច្រើនឆ្នាំមកហើយ ពេលនេះដោយ
មានការស្រវឹងជោកជាំផង គេក៏បាត់បងសតិរកសម្លាប់នារីមិនដឹងអីម្នាក់ដើម្បីគំរាមឪពុកចុង
របស់គេ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ chinabuzz

Tags: chinacrime