នារីជានិស្សិតម្នាក់នៅប្រទេសចិនបានលោតចូលទៅក្នុងទឹកទន្លេ ដើម្បីសាកល្បងចិត្តសង្សារ
របស់ខ្លួន ឃើញបែបនេះ បុរសជាសង្សារក៏លោតចុះទៅជួយ ជាលទ្ធផល នារីនោះរួចពីសេច
ក្ដីស្លាប់ ប៉ុន្ដែអ្នកបាត់បង់ជីវវិត គឺខាងប្រុស។
ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកសាកសពនៅលើទន្លេ Li Jiang
China Daily ពីម្សិលមិញបានចេញផ្សាយថា គូសង្សារមួយគូនៅ Guangxi ភាគខាងត្បូង
ប្រទេសចិន មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្នុងថ្ងៃទី ២៣មិនា។ ក្រោយមក នារីជា
សង្សារបានលោតចូលទៅក្នុងទន្លេ Li Jiang ដែលទឹកកំពុងហូរខ្លាំង។ ឃើញដូច្នេះ បុរសជា
សង្សារក៏ប្រញាប់លោតចុះទៅជួយ។
មនុស្សមួយចំនួនដែលមានវត្តមាននៅទីនោះក៏បាននាំគ្នាលោតទៅតាមដើម្បីជួយដែរ ប៉ុន្ដែ
ចុងក្រោយ ពួកគេសង្គ្រោះបានតែនារីនោះប៉ុណ្ណោះ។ រហូតដល់ ៥ម៉ោងក្រោយ ទើបរកឃើញ
សាកសពរបស់បុរសនោះ។
នៅក្នុងការិយាល័យនគរបាល នារីជានិស្សិតនៅសាកលវិទ្យាល័យ Guilin បាននិយាយថា
បុរសនោះជាសង្សាររបស់ខ្លួន។ នាងប្រាប់ថា ៖ "ពេលលោតចូលទៅក្នុងទន្លេ គឺដើម្បីគំរាម
និងចង់ដឹងថា តើគាត់ស្រឡាញ់ខ្ញុំដល់កម្រិតណាតែប៉ុណ្ណោះ ហើយមានភាពក្លាហានដើម្បី
ជួយសង្គ្រោះខ្ញុំដែរឬអត់ មិននឹកស្មានថា លទ្ធផលវាអាក្រក់យ៉ាងនេះសោះ"។
គួរបញ្ជាក់ថា បុរសជាជនរងគ្រោះនោះគឺជានិស្សិតឆ្នាំទី ៣ នៅសាកលវិទ្យាល័យមួយក្នុង
ក្រុង Nanning ប្រទេសចិន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE