CamNews

យានយន្ត 

Specialized បង្ហាញទោចក្រយានមានល្បឿន ៤៥ Km/h

Specialized កាលពីពេលថ្មីៗនេះទើបតែបានដាក់បង្ហាញវត្តមានទោចក្រយនថ្មីមួយទៀត
របស់ខ្លួន ដែលតាមការអោយដឹងពីក្រុមហ៊ុននេះថាមានល្បឿនលឿនបំផុតដែលពួកគេក៏
ធ្លាប់បានផលិតរួចមកហើយមានឈ្មោះថា Turbo ។ ទោចក្រយានថ្មីនេះមានរូបរាងដូចគ្នា
នឹងទោចក្រយានប្រណាំងផ្សេងៗដែរ ប៉ុន្តែ Turbo នេះត្រូវបានបំពាក់ដោយថ្ម និងម៉ូទ័រ
អគ្គីសនីដើម្បីជួយអោយវាមានល្បឿនអតិបរិមាឡើងរហូតដល់ ៤៥ km/h ។ ចំពោះតំលៃ
លក់របស់ Turbo នេះមិនទាន់ត្រូវបានប្រកាសអោយដឹងនៅឡើយ ប៉ុន្តែ Specialized បាន
អោយដឹងថានឹងបញ្ជូនទោចក្រយាននេះចំនួន ៥០គ្រឿងទៅកាន់សាខាលក់ទាំងឡាយ
របស់ខ្លួននៅទូទាំងទ្វីបអឺរ៉ុបដើម្បីសាកល្បងមុននឹងដាក់លក់ជាផ្លូវការ។

ចំណុចពិសេសរបស់ Turbo ធៀបជាមួយទោចក្រយានដែលប្រើថាមពលអគ្គីសនីផ្សេងទៀត
គឺស្ថិតនៅត្រង់ល្បឿនអតិបរិមារបស់វា។ Turbo គឺជាលទ្ធផលដែលកើតចេញពីការស្រាវជ្រាវ
អភិវឌ្ឍន៍រយៈពេល ៣ ឆ្នាំរបស់ Specialized ។ ថាមពលនឹងត្រូវបានបញ្ជូនទៅកាន់កង់ខាង
ក្រោយរបស់ Turbo តាមរយៈម៉ូទ័រ Direct Drive ដែលមានកំលាំង ២៥០W ។

ទោចក្រយាននេះប្រើប្រាស់ថ្ម Li-on ៤៣២Wh ដែលត្រូវបានបំពាក់នៅផ្នែកខាងក្រោមតួនៃ
ទោចក្រយាន។ ហើយមិនតែប៉ុណ្ណោះ Specialized Turbo ថែមទាំងមានកន្លែងសំរាប់បញ្ជារ
បិទ រឺបើកភ្លើង LED នៅផ្នែកខាងក្រោយ និងខាងមុខទៀតផង។ មានអេក្រង់មួយនឹងបង្ហាញ
ពីពត៌មានស្តីអំពីថ្ម និងពត៌មានមួយចំនួនទៀតរបស់ទោចក្រយាន Turbo នេះ។ ក្រុមហ៊ុន
Specialized អោយដឹងថាអ្នកប្រើប្រាស់ត្រូវចំណាយពេលប្រហែល ២ ម៉ោងទើបអាចសាក
ថ្មពេញ។

ដោយឡែក Turbo ថែមទាំងមានប៊ូតុងបញ្ជារមួយចំនួនផ្សេងទៀតផងដែរ ដែលនៅពេល
អ្នកប្រើប្រាស់ចុចបើកប៊ូតុងមុខងារនោះ នោះថាមពលនៅពេលដែលចាប់ហ្វ្រាំងក្រោយ
កំលាំងទាំងនោះនឹងត្រូវបានបំលែងទៅជាថាមពលសំរាប់សាកអោយថ្មរបស់ទោចក្រយាន
ផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍មួយទៀតនោះគឺទាំងដុំហ្វ្រាំងមុខនិងក្រោយសុទ្ធតែ
ផលិតឡើងពីសារធាតុ carbon ដែលផ្តល់នូវគុណភាពរឹងមាំល្អបំផុត៕


ប្រភព៖ Gizmag, Bike Radar
ដោយ៖ រស្មី