CamNews

យានយន្ត 

Voltitude បង្ហាញទោចក្រយានដំណើរការដោយ ថាមពលអគ្គីសនីតំលៃ ៥៣០០ដុល្លាអាមេរិក

Voltitude ជាក្រុមហ៊ុនមួយក្នុងប្រទេស Switzerland កាលពីពេលថ្មីៗនេះទើបតែបានធ្វើការ
បង្ហាញនូវវត្តមានទោចក្រយានថ្មីពិសេសមួយទៀតដែលមានឈ្មោះដូចគ្នានឹងក្រុមហ៊ុនដែរ
គឺ Voltitude ។ Voltitude ថ្មីនេះមានតំលៃរហូតដល់ ៥៣០០ដុល្លាអាមេរិក ដែលជាតំលៃមួយ
មានកំរិតខ្ពស់បន្តិចក្នុងនាមជាទោចក្រយានដំណើរការដោយថាមពលអគ្គីសនីនោះ។ ខុសពី
ទោចក្រដំណើរការដោយថាមពលអគ្គីសនីផ្សេងៗដែលមានវត្តមាននៅលើទីផ្សារ ទោចក្រ
យាន Voltitude នេះមានរូបរាងតូចច្រឡឹងនិងការរចនាយ៉ាងស្រស់ស្អាត និងជាពិសេសវា
មានបំពាក់នូវប្រព័ន្ធ EasyFold ដែលជាបច្ចេកវិទ្យាមួយផ្តល់ភាពងាយស្រួលបំផុតសំរាប់អ្នក
ប្រើប្រាស់ គឺអាចអោយយើងបត់វាបញ្ចូលគ្នាអោយទៅជាមានទំហំកាន់តែតូចនិងងាយស្រួល
យកតាមខ្លួន ដោយការចុចប៊ូតុងមួយដែលមាននៅលើដៃរបស់ទោចក្រយាននោះ។

Voltitude មានប្រវែងរវាងកង់ទាំងពីរគឺប្រហែល ១០៨,៥ សង់ទីម៉ែត្រ និងនៅពេលយើងបត់
វាបញ្ចូលគ្នាវាកាន់តែមានទំហំកាន់តែតូចគឺមានទទឹងត្រឹមតែប្រហែល ៦០សង់ទីម៉ែត្រ និង
កំពស់ប្រហែល ៨៥សង់ទីម៉ែត្រប៉ុណ្ណោះ។ Voltitude នេះបំពាក់នូវគ្រឿងម៉ាស៊ីនមានកំលាំង
២៥០W និងកាន់តែពិសេសជាងទៅទៀតនោះ ទោចក្រយាននេះបំពាក់ដោយប្រព័ន្ធហ្វ្រាំង
ប្រើដោយទឹក មិនមែនហ្វ្រាំងដូចធម្មតានោះឡើយ ដែលប្រការនេះគឺជួយអោយអ្នកជិះអាច
បញ្ឈប់ល្បឿនកាន់តែមានសុវត្ថិភាពជាងផងដែរ។ ដោយវាគឺជាទោចក្រយានដែលប្រើប្រាស់
នូវថាមពលអគ្គីសនី ដូច្នេះ Voltitude ក៏ត្រូវបានបំពាក់នូវឈ្នាន់ផងដែរដើម្បីអាចបន្តដំណើរ
ការទៅបាននៅពេលដែលអស់ថាមពលអគ្គីសនីនោះ។ ទោចក្រយាន Voltitude ប្រើប្រាស់ថ្ម
ប្រភេទ lithium-ion និងត្រូវចំណាយពេល ៤ម៉ោងក្នុងការសាក និងមានល្បឿនអតិបរិមា ២៥
គីឡូម៉ែត្រក្នុងមួយម៉ោង។

តាមគំរោង ក្រុមហ៊ុននឹងចាប់ផ្តើមធ្វើការផលិតនូវប្រភេទទោចក្រយានថ្មីនេះចាប់ពីខែមិថុនា
ខាងមុខ ជាមួយបរិមាណគឺ ៥០គ្រឿងក្នុងមួយសប្តាហ៍និងចេញលក់នៅខែ កក្កដាក្នុងតំលៃ
៥៣០០ដុល្លាអាមេរិកក្នុងមួយគ្រឿង។

ពត៌មានលំអិតរបស់ Voltitude ៖

-ទ្រង់ទ្រាយ ៖ គ្រោងផលិតពីអាលុយមីញ៉ូមកាត់ដោយពន្លឺ laser ,ខ្នងកង់ផលិតពីអាលុយ
មីញ៉ូម ។
-បណ្តោយ x ទទឺង x កំពស់៖ ១៤០០មីលីម៉ែត្រ x ៥០០មីលីម៉ែត្រ x ១០០០មីលីម៉ែត្រ និង
នៅពេលបត់បញ្ចូលគ្នា គឺប្រហែល ៦៥០មីលីម៉ែត្រ x ២៨០មីលីម៉ែត្រ x ៩០០មីលីម៉ែត្រ ។
-ប្រវែងរវាងកង់ទាំងពីរ ៖ ១០៨,៥សង់ទីម៉ែត្រ
-កំពស់ ៖ ២៧៥មីលីម៉ែត្រ
-ប្រអប់លេខ ៖ ប្រអប់លេខ ៧ កំរិត
-សំបកកង់ ៖ ៩០x ៦៥-៦,៥
-ហ្វ្រាំង ៖ ហ្វ្រាំងបន្ទះបំពាក់លើកង់ទាំងពីរនិងប្រើដោយទឺក
-ម៉ាស៊ីន៖ ២៥០W
-ថ្ម ៖ ប្រភេទ Lithium-ion ចំណុះ ៩,៥Ah ៣៦V
-ប្រភពសាក ៖ ១១០/២៤០V ដូចគ្នានឹង laptop ដែរ
-រយៈពេលសាក ៖ ៤ម៉ោងតាមរយៈប្រភព ២៤០V
-ក្របខ័ណ្ឌដំណើរការ ៖ ២០-៤០គីឡូម៉ែត្រ យោងទៅលើការធាក់(ឈ្នាន់) និងសណ្ឋាន
ភាពរបស់ផ្លូវ ។
-ល្បឿនអតិបរិមា៖ ២៥គីឡូម៉ែត្រក្នុងមួយម៉ោង
-ទំងន់ ៖ ២១-២៥គីឡូក្រាម បូករួមទាំងប្រអប់ថ្ម
-តំលៃ ៖ ៥៣០០ ដុល្លាអាមេរិក ៕



ប្រភព ៖ Gizmag
ដោយ៖ រដ្ឋា