CamNews

គំរោងកែប្រែមុខមាត់ភ្នំពេញតាមដងទន្លេមេគង្គ

"ការអភិវឌ្ឍន៍រាជធានីភ្នំពេញ" ពាក្យប៉ុន្មានម៉ាត់នេះគ្រប់គ្នាកំពុងតែរង់ចាំមើលតើរាជធានីនៃ
ព្រះរាជាណាចក្រអច្ឆរិយៈនេះនឹងប្រែមុខមាត់ទៅជាយ៉ាងណា ខណៈពេលដែលប្រជាជនអ្នក
រស់នៅក្នុងរាជធានីកំពុងតែកើនឡើងជាលំដាប់។ រាជធានីភ្នំពេញជាបេះដូងនៃសេដ្ឋកិច្ចជាតិ
ដែលកំពុងសម្លឹងមើលរកចន្លោះនៃការអភិវឌ្ឍន៍ដើម្បីពង្រឹងសក្ដានុពលសេដ្ឋកិច្ចជាតិផ្នែក
ពាណិជ្ជកម្ម បើតាមយើងដឹងគំរោងនៃការពង្រឹងរាជធានីភ្នំពេញ ៤ គំរោងធំៗកំពុងតែមាន
ចលនាជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលនេះ Camnews សូមណែនាំលោកអ្នកមក
មើលគំរោងមួយដែលគេរំពឹងថាជាគំរោងដែលអាចកែប្រែមុខមាតរាជធានីភ្នំពេញបានយ៉ាង
ច្រើន។

ព័ត៌មានពីគំរោង

គំរោង៖ មេគង្គថ្មី Mekong Renaissance
អភិវឌ្ឍន៍ដោយ៖ BIG Brothers Investment Group Co., Ltd
ទំហំ៖ ១៣០០ អា
ឆ្នាំបញ្ចប់គំរោង៖ ២០២០

Mekong Renaissance គីជាគំរោងធំមួយក្នុងចំណោម ៤ ដែលនឹងផ្លាស់ប្ដូរមុខមាត់រាជធានី
ភ្នំពេញ ដែលនិងមានទីតាំងតាមបណ្ដោយច្រាំងទន្លេមេគង្ងតែយើងមិនទាន់បានដឹងព័ត៌មាន
ច្បាស់ពីគំរោងនេះថានឹងត្រូវសាងសង់នៅទីតាំងណានៃច្រាំងទន្លេអោយច្បាស់នៅឡើយទេ
ចំពោះសំណង់ទាំងនេះនឹងរួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សាលមហោស្រប សាលប្រជុំ
កម្រិតអន្តរជាតិ កំពង់ផែ អាគាររដ្ឋ លំនៅស្ថាន សាលារៀន មន្ទីពេទ្យ និងជាតំបន់សេដ្ឋកិច្ច
សេរីដំធំមួយផងដែរ។ តើគំរោងដែលយើងឃើញនេះអាចនឹងកើតឡើង ហើយកែប្រែមុខមាត់
រាជធានីភ្នំពេញក៏ដូចជានាំអោយកម្ពុជាមានកេរ្ត៍ឈ្មោះជាប្រទេសដែលសមប្រកបក្នុងការ
ដាក់ទុនដែរឬទេ? ប្រសិនបើជាគំរោងនេះដើរបាននោះមានន័យថាកម្ពុជាកំពុងតែឈានជើង
មួយជំហានគីង្គក់ទៀតហើយ ចុះលោកអ្នកគីតយ៉ាងណាចំពោះបញ្ហានេះ?
ដោយ៖ វឌ្ឍនា