CamNews

យន្តហោះរអិលធ្លាក់ផ្លូវ តែមិនបង្កអោយមានមនុស្សស្លាប់បាត់បង់ជីវិតឡើយ


យន្តហោះដឹកអ្នកដំនើរប្រភេទ Tu-134 បានចុះចតរអិលចេញពីផ្លូវយន្តហោះ បណ្តោលអោយយន្តហោះមួយប្រភេទនេះបានឆេះតែម្តង ប៉ុន្តែពុំមាននរណា
ម្នាក់បានស្លាប់បាត់ជីវិតឡើយ ដោយគ្រាន់តែមានអ្នករបួសស្រាលចំនួន២៦នាក់
ក្នុងចំនោមអ្នកធើ្វដំនើរចំនួន៧០នាក់ ដោយបានធើ្វដំនើរចេញពីទីក្រុង Bishkek
មកកាន់ទីក្រុង Osh។

ហេតុការណ៏នេះបានកើតឡើងនៅទីក្រុង Osh ប្រទេស Kyrgyztan នៅព្រលាន
យន្តហោះ Kyrgyzstan ចំនែកឯមូលហេតុដែលធើ្វអោយមានមានការរអិលកង់
ផ្នែកខាងឆ្វេងចេញពីផ្លូវយន្តហោះនេះ គឺបណ្តោលមកពីមានអ័ព្ទធ្លាក់ក្រាស់ពេក
ទើបបណ្តាលអោយមានរឿងបែបនេះ។

គួសបញ្ជាក់ផងដែរ ទោះបីជាមានរឿងដ៏គួរអោយអាក្រក់បែបនេះកើតឡើងយ៉ាង
ណាក៏ដោយ ក៏ជាសំណាងល្អដែល ព្រោះវាមិនបានបង្កអោយអ្នកធើ្វដំនើរបាត់បង់
ជីវិត រឺរបួសធ្ងន់ធ្ងរនោះទេ។

ដោយ ខេមរៈ
dailymail

Tags: killdangerouspassengerplanlandingalivelucky