CamNews

ថៃបំពាក់"ភ្នែកទិព្វថ្មី"សម្រាប់ F-16 Fighting Falcon

ទំព័រ Flightglobal កាលពីថ្ងៃទី ១៥មិនា បានអោយដឹងថា ក្រុមហ៊ុន Northrop Grumman
នឹងផ្គត់ផ្គង់រ៉ាដាប្រភេទថ្មី APG-68 បំពាក់នៅលើយន្ដហោះចម្បាំង F-16 របស់ប្រទេស
មួយចំនួន ក្នុងនោះមានប្រទេសថៃផងដែរ។

ក្រុមហ៊ុន Northrop Grumman ទទួលបានកិច្ចសន្យាដែលមានតម្លៃ ៨៧,៨លានដុល្លារដើម្បី
បន្ទាន់សម័យសម្រាប់រ៉ាដា radar APG-68 (V) 9 ទៅអោយប្រទេសថៃ អ៊ីរ៉ាក់ រួមនិងអូម៉ាន
(Oman )សម្រាប់បំពាក់លើយន្ដហោះចម្បាំង F-16 Fighting Falcon របស់ប្រទេសទាំងនេះ។

ទំព័រ Flightglobal បានរាយការណ៍ថា អ៊ីរ៉ាក់នឹងទទួលបានរ៉ាដា APG-68 (V) 9 (ដែលត្រូវបាន
អភិវឌ្ឍឡើងជំនួសអោយរ៉ាដា APG-66។ ) ចំនួន ២២ ប្រទេសថៃចំនួន ៦ និងអូម៉ានចំនួន
១៥ គ្រឿង។ ការបំពាក់ឧបករណ៍នេះនឹងត្រូវបានសម្រេចជាស្ថាពរនៅចុងខែមិនាឆ្នាំ ២០១៥។

បច្ចុប្បន្ន រ៉ាដាប្រភេទ APG-68 (V) 9 កំពុងត្រូវបានប្រើប្រាស់សម្រាប់យន្ដហោះចម្បាំង F-16
របស់ប្រទេសមួយចំនួន ក្នុងនោះមាន អ៊ីស្រាអែល ទួគី ម៉ូរ៉ាកូ ក្រិក ប៉ាគិស្ថាន និងសឹង្ហបុរី
ជាដើម៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖Lenta

Tags: weaponthaiplanf-16