CamNews

មិនគួរឲ្យជឿ 

បេក្ខភាព ពិជឃាត សម្លាប់អ្នកភូមិ យ៉ាងសាហាវ ក្រពើយក្ស ជាលទ្ធផល ត្រូវបានចាប់ជាប់

ស្ទើរតែមិនគួរអោយជឿ ៖ បេក្ខភាព ក្រពើយក្ស កំណាច ត្រូវបានគេស្គាល់ថា ជាកំពូលបេក្ខភាព ពិជឃាត ដ៏សាហាវ សម្លាប់ និងស៊ីក្រុមមនុស្ស ដែលជាអ្នកភូមិ    រស់នៅក្នុងប្រទេស អ៊ុយហ្គាន់ដា ដល់ទៅ ៤ នាក់ ត្រូវបានចាប់ខ្លួនបានហើយ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ សារព័ត៌មានបរទេស ដឹម៉េត្រូ ។

លើសពីនេះ ប្រភពសារព័ត៌មាន    ដដែលបន្តអោយដឹងថា បេក្ខភាព ក្រពើយក្ស ដ៏កំណាច ដែល មនុស្សគ្រប់គ្នា      ខ្លាចរអាមួយក្បាលនេះ  ត្រូវបានចាប់ជាប់ដោយ អាជ្ញាធរសត្វព្រៃ​ ប្រទេស អ៊ុយ ហ្គាន់ដា Uganda     Wildlife Authority (UWA) ដោយនៅក្នុងនោះ បានចំណាយពេលអស់ជាច្រើន ថ្ងៃក្នុងការតាមប្រមាញ់វា នៅក្នុង ភូមិ Kakira ភាគខាងកើត ប្រទេស ។

ក្រុមមនុស្ស ដែលជាពលរដ្ឋ មានគ្នាច្រើនលើសពី ១០០ នាក់បានផ្អើលមកមើលវា ខណៈអាជ្ញា ធរ លើកវា ដាក់រថយន្ត ភីកអាប់ ក្រោយពីបានចាប់ជាប់ បន្ទាប់ពី ជាប់អន្ទាក់ នុយសាច់ស្រស់ ។

គួររំឭកថា បេក្ខភាព ក្រពើមួយក្បាលនេះ បើតាមរបាយការណ៍ បញ្ជាក់អោយដឹងថា វាមានទម្ងន់ ប្រមាណជាង ១ តោន   និង  មានអាយុ ប្រមាណជាង ៨០ ឆ្នាំ  ។ ក្រោយពីបានវាយប្រហារសម្លាប់ មនុស្ស ស្លាប់អស់ជាច្រើននាក់ នៅឯបឹង Victoria ភូមិខាងលើ កន្លងមក ពុំមាននរណាម្នាក់ ហ៊ាន ទៅតំបន់កើតហេតុខាងលើទៀតនោះទេ ល្គិកណា ចាប់វាបានជាមុនសិន ។ ដោយឡែក សេចក្តី រាយការណ៍ បញ្ជាក់អោយដឹងថា ក្រោយពីចាប់បាន ក្រពើមួយក្បាលនេះ ត្រូវបានអាជ្ញាធរ សម្រេច បញ្ជូនវា ទៅកាន់សួនឧទ្យានជាតិ Murchison Falls ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹម៉េត្រូ

 

 


Tags: Viral video Liveleak Youtube Facebook Funny Video crocodile Ugandan