ព័ត៌មានកីឡា៖ សម្រែកហ៊ោកញ្ជ្រៀវដ៏ខ្លាំងកា្លកាលពីម្សិលមិញ រវាង Manchester City ប៉ះជាមួយ Newcastle ធ្វើឲ្យអ្នកគាំ ទ្រស្ទើតែនៅស្ងៀមមួយកន្លែងមិនបាន ព្រោះតែលទ្ធផលបង្ហាញឡើង Manchester City ចាញ់ក្នុងកណ្ដាប់ ដៃសត្រូវត្រឹមពិន្ទុ ២-០។
Newcastle បានបោកផ្ដួលដៃគួរយ៉ាងពេញទំហឹង ក្នុងមិត្ដិភាពប្រកួត League Cup ដោយកីឡាករ Rolando Aarons នៅនាទីទី ៦ និង Moussa Sissoko នៅនាទីទី ៧៥ ។
យោងតាមប្រភពព័ត៌មានបានបង្ហាញថា ការវិលត្រលប់របស់ Newcastle នៅពេលនេះ មានការប្រែប្រួលច្រើនទាំងការលេង និង ការរៀបចំ តួយ៉ាងដូចជាការបង្ហាញលទ្ធផលនៅពេលនេះជាដើម Manchester city នៅតែមិនអាចទប់ទល់និងការ វាយប្រហា ដ៏ខ្លាំងក្លានេះបាន ។ចំណែកសំណាញ់ការពារ កីឡាករ Rob Elliot បានទប់គ្រាប់បាល់ដ៏មុតស្រួច Stevan Jovetic របស់ Man City យ៉ាងស្អិតជាប់តែម្ដង។
Newcastle ស្ថិតក្រោមការដឹកនាំរបស់លោក Alan Pardew កន្លងមកបានទទួលការបាត់បង់ប្រជាប្រិយភាព យ៉ាងដុនដាប ស្របពេលក្រុមមិនដែលកាន់បានជ័យជំនះក្នុងដៃយ៉ាងម៉េចឡើយពេលឈានជើងចូលប្រកួត ប៉ុន្ដែផ្ទុយនិងការយលដូច្នោះ ការលេងកាន់តែមានការប្រែប្រួលខ្លាំងឡើយៗ ចាប់ពីក្រុមទទួលបានការយល់បែបនោះ ។ ហើយលទ្ធផលពេលនេះក្រុមអាចឈានទៅដល់វគ្គប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី