CamNews

ព័ត៌មានអន្តរជាតិ 

ឥណ្ឌូណេស៊ី បាញ់ពន្លិចទូកនេសាទ ខុសច្បាប់ ២៣គ្រឿងទៀត ក្នុងនោះគឺទូកវៀតណាម ច្រើនជាងគេ

(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ី បានចាត់វិធានការបាញ់ពន្លិចទូកនេសាទបរទេសខុសច្បាប់ ដែលខ្លួនរឹបអូសបានចំនួន២៣គ្រឿង ក្នុងនោះ ទូកនេសាទវៀតណាមមាន ១៣គ្រឿង និង ម៉ាឡេស៊ី ១០គ្រឿង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០១៦។



ទូកទាំង២៣គ្រឿងខាងលើនេះ ត្រូវបានអាជ្ញាធរដែនសមុទ្រយកទៅបាញ់ពន្លិចចោលនៅតាមតំបន់ ចំនួន ៧ផ្សេងៗគ្នាក្នុងខេត្ត ស៊ូម៉ាត្រា, បាតាំ, និង អាសេ។ ចាប់តាំងពីឆ្នាំ ២០១៤ ដែលលោក ប្រធានាធិបតីថ្មីឡើងកាន់តំណែងមក ប្រទេសឥណ្ឌូណេស៊ី បានធ្វើការរឹបអូស និង បំផ្លាញចោល ទូកនេសាទខុសច្បាប់ចំនួន ១៧៤គ្រឿងហើយ ដោយក្នុងនោះភាគច្រើនជាទូកនេសាទ វៀតណាម៕





ប្រភព ៖ ស៊ិនហួរ/CNA

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី


Tags: Indonesia plane int news plane crash boat