ភ្នំពេញ៖ មិនទាន់បានរយៈបីខែ ស្រួលបួលផង តារាសម្តែងសម្បូរមន្តស្នេហ៍ កែវ នីសា ស្រាប់
តែលេចមុខឲ្យជ្រងោៗ នៅក្នុងឈុតខារ៉ាអូខេបទ"ពាក្យបីមាត់" ដែលច្រៀងដោយកូនខ្មែរម្នាក់
រស់នៅសហរដ្ឋអាមេរិក មានឈ្មោះថា លោក Jay Chan ។
ខណៈស្រីស្រស់ កែវ នីសា បានចេញទៅសម្តែងនៅ ទឹកដីសម្បូរដុល្លារភ្លាម នាងត្រូវបាន
Sponsor ដែលជាអ្នកធានាយកនាង ទៅសម្តែងនៅអាមេរិកនោះ ឲ្យថតខារ៉ាអូខេ បទចម្រៀង
ភ្លែត ដោយមិនបង្អង់យូរឡើយ ជាមួយដៃគូរួម ដំណើរគឺអ្នកនាង កាតុ ។ មូលហេតុ ដែលនាំ
ឲ្យ Sponsor ជ្រើសយក កែវ នីសា មកសម្តែងនៅក្នុង ខារ៉ាអូខេបទ "ពាក្យ៣មាត់" នេះ ដោយ
សារតែគេ មើលឃើញថា នាងគឺជាតារាសម្តែង មានប្រជាប្រិយភាព និងមានទេពកោសល្យ។
ជាពិសេសទៅទៀតនោះ គឺខាងក្រុមហ៊ុន ដែលយកនាងទៅ ចង់លើកតម្កើងសិល្បករ សិល្ប
ការិនី និងកូនខ្មែរ ដើម្បីឲ្យជាតិសាសន៍គេ បានស្គាល់ផងដែរ ។
បន្ទាប់ពីលេចចេញនូវ វីដេអូឃ្លីប (Trailer) ដែលមានរយៈពេលខ្លី នៅលើបណ្តាញ ទំនាក់ទំនង
សង្គម Facebook និង YouTube ភ្លាម ធ្វើឲ្យមហាជនទូរទៅ នៅក្នុងស្រុកមួយចំនួន មានការភ្ញាក់
ផ្អើលយ៉ាងខ្លាំង ព្រោះតែឃើញ តារាសម្តែងសាច់ស សម្បូរដើមទ្រូង កែវ នីសា សម្តែងនៅក្នុង
បទចម្រៀងមួយនេះ ដែលគេដឹងថា មិនមែនជាទិដ្ឋភាពនៅក្នុងស្រុកខ្មែរឡើយ។ មិនតែប៉ុណ្ណោះ
គេក៏បានដឹងទៀតថា ការថតសម្តែងខារ៉ាអូខេនេះ មិនមែនជាផលិតកម្ម ក្នុងស្រុកនោះទេ ។
ចំពោះបទចម្រៀង "ពាក្យបីមាត់" ដែលលេចមុខអ្នកមេម៉ាយ ចាយរាងវ័យក្មេង សាច់សរដូច
បណ្តូលចេក កែវ នីសា សម្តែងនៅ សហរដ្ឋអាមេរិកនេះ គឺនឹងអាចធ្វើឲ្យនាង ទទួលបានប្រជា
ប្រិយភាព មួយកម្រិតទៀត នៅក្រៅស្រុក បន្ទាប់ពី បទចម្រៀងមួយនេះ ចេញលក់នៅលើ
ទីផ្សារសហរដ្ឋអាមេរិក ។
ថ្មីៗនេះ បើយោងតាមប្រភពពី អ្នកកៀកជិតស្និទ្ធ នឹង កែវ នីសា ដែលកំពុងតែរស់នៅ សហរដ្ឋ
អាមេរិកនោះ បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា នាងជិតដល់ថ្ងៃត្រឡប់មក មាតុប្រ
ទេសវិញហើយ តែនាងនៅសល់ ការសម្តែងរបស់នាង មួយ Show ទៀតនៅថ្ងៃស្អែក ។
ប្រភពដដែល បានបង្ហើបឲ្យដឹងទៀតថា បងប្អូនខ្មែររស់នៅ សហរដ្ឋអាមេរិក ពេញចិត្តនឹងនាង
ហើយចង់ឲ្យនាងនៅបន្តការសម្តែង ជាច្រើន Show បន្ថែមទៀត ។ តែយ៉ាងណានោះ គេមិន
ដឹងប្រាកដនៅឡើយទេ នៅបន្តឬយ៉ាងណាទេ ព្រោះ កែវ នីសា ជាប់រវល់ការងារច្រើន នៅ
ប្រទេសកំណើតរបស់ខ្លួន ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល