CamNews

តារា 

Lady Gaga បរិច្ចាក ១ លានដុល្លា ដល់កាកបាទក្រហម ជួយអ្នករងគ្រោះព្យុះ សែនឌី

បញ្ហាព្យុះ សែនឌី ដែលបានបំផ្លាញទ្រព្យសម្បិត្តអស់ជាច្រើននៅភាគខាងកើតសហរដ្ឋអាមេរិកនោះ
ហាក់ដូចជាស្ងប់ស្ងាត់វិញហើយ តែនៅតែមានការលំបាកចំពោះប្រជាពលរដ្ឋ ជាពិសេសគឺអ្នកដែល
រស់នៅក្នុងទីក្រុង NewYork ខណៈដែលស្បៀងអាហារ និងថាមពល ក៏ដូចជាទឹកស្អាតកំពុងតែមាន
ការខ្វះខាត។

ចំណែកឯ Lady Gaga វិញគេបានទៅលំហែកាយនៅ Puerto Rico ដែលនាងបានប្រកាសផងដែរតាម
រយៈគេហទំព័រផ្ទាល់ខ្លួនរបស់នាង ដែលនាងបានប្រកាសថា នាងនឹងបរិច្ចាកប្រាក់ ១ លានដុល្លាអាមេ
រិកដល់កាកបាទក្រហមអាមរិក ក៏ដូចជាក្រុមអ្នកស្រង្គ្រោះព្យុះ សែនឌី។

នាងបានសរសេរបន្ថែមក្នុងនោះផងដែរថា ប្រសិនបើគ្មាន NewYork គ្មាន Brooklyn គ្មាន Harlem និង
Bronx ទេនោះនាងមុខជាមិនបានក្លាយជាតារាល្បីដូចជាសព្វថ្ងៃនេះនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ starpulse 


Tags: lady gaga charity