CamNews

តន្រ្តី 

ទស្សនាបទចាស់ វីដេអូថ្មីបទ " មិនបានត្រៀមចិត្ត " ដែលសំដែងដោយលោក គង់ សង្វារដានី ផ្អើលពេញ Facebook

កាលពី មួយរយៈមុន ទស្សនិកជន ច្បាស់ជាធ្លាប់ បានស្គាល់ហើយ ហើយថា លោកគង់ សង្វារដានី គឺជាតារាចំរៀង បែបយុវវ័យ មួយរូបដែល ទទួលបាន ការពេញនិយម គាំទ្រជាខ្លាំង ។ ក្រោយមក បន្ទាប់ពី ផលិតកម្ម SSB បានបិទទ្វារទៅ គាត់ក៏បានបាត់ មុខពីវិស័យ សិល្បៈ សូន្យឆឹង ។ ទើបតែ ថ្មីៗនេះ បានលេចឡើង នូវវីដេអូ ថ្មីមួយរបស់គាត់ ដែលទាក់ទាញ ចំណាប់អារម្មណ៍​ ទស្សនិកជន នៅក្នុង Facebook បានយ៉ាងច្រើន ។ វីដេអួនោះ គឺជាបទចាស់ របស់គាត់ " មិនបានត្រៀមចិត្ត " តែ បានថតវីដេអូ សារឡើងវិញ ដែលគុណភាពល្អ ហើយគាត់ ក៏ចូលសំដែង ផ្ទាល់ផងដែរ ។



បើទោះបី ជាបាត់មុខ យូរមែនតែ នៅក្នុង Comment គាត់នៅតែ ទទួលបាន ការស្រឡាញ់និងចូល​ចិត្ត ពីទស្សនិកជន ដដែល ហើយក៏សង្ឃឹមថា​ គាត់នឹងត្រឡប់ មកវិញ ក្នុងពិភពចំរៀង ផងដែរ ៕ 


ដោយ ៖ លីលី
ប្រភព ៖ g-rise,youtube 


Tags: khmer star singer kong songvar dany