CamNews

តារា 

នាង Chompoo នឹងស្វាមីសេដ្ឋី គ្រោងយកលុយ ៤៨ម៉ឺន​ដុល្លារ​ ដែលកូនប្រុសភ្លោះរបស់ខ្លួនរកបានយកទៅ...

ថៃ ៖ ហេតុតែឪពុកម្តាយជាមនុស្សមានមុខមាត់ល្បី កូនប្រុសភ្លោះត្រឹមតែ ៦ ខែ ដែលមានឈ្មោះថា Thunder និង Storm ទទួលបានតម្លៃខ្លួនដល់ទៅ ១៥លាន​បាត ដែលស្មើរនឹង ៤៨ម៉ឺន​ដុល្លារ​ ក្នុងការបង្ហាញខ្លួនក្នុងកម្មវិធី Babylove ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

ក្នុងនោះផងដែរ អ្នកម្តាយសាច់ចាំនាង Chompoo araya និងស្វាមីសេដ្ឋីគឺ លោក Nott Witsarut Rungsisingpipat បាននិយាយថា​ លុយដែលកូនរបស់ខ្លួនរកបាននៅថ្ងៃនេះ និងកម្មវិធីបន្តបន្ទាប់ទៅមុខទៀត ស្វាមីភរិយាមួយគូនេះ គ្រោងនឹងសន្សំសម្រាប់ពួកគេប្រើប្រាស់នៅពេលដែលធំដឹងក្តី ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Chompoo araya គឺជាតារាសម្តែងល្បីឈ្មោះលំដាប់ជួរមុខម្នាក់របស់ប្រទេសថៃ ចំណែកឯស្វាមីរបស់នាងគឺលោក Nott Witsarut Rungsisingpipat ជាអ្នកជំនួញធំម្នាក់ក្នុងប្រទេស ព្រមទាំងមានទ្រពសម្បត្តិច្រើនមហាសាលទៀតផង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Chompoo araya Nott Witsarut Rungsisingpipat