CamNews

ព័ត៌មានអន្តរជាតិ 

កម្ពុជារងឥទ្ធិពលពីព្យុះ វីសីនតេ

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ២២ កក្កតានេះបានចេញសេចក្ដីជូនដំណឹងពិសេស
ស្ដីពីព្យុះ វីសីនតេ ដែលបោកបក់មកពីសមុទ្ទចិនខាងត្បូង និងមានឥទ្ធិពលមកលើប្រទេសកម្ពុជា
ចាប់ពីថ្ងៃទី ២៤ កក្កដា ដល់ថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០១២។

ព្យុះនេះនឹងមានឥទ្ធិពលលើតំបន់ខ្ពង់រាបភាគខាងជើង និងខ្ពង់រាបភាគឦសាន រងនូវភ្លៀងធ្លាក់ច្រើន
និងមានខ្យល់ខ្លាំងចំពោះខែត្រមួយចំនួនដួចជាព្រះវិហារ ស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគីរី។ និងនៅ
តាមតំបន់មាត់សមុទ្ទអាចមានខ្យល់កន្រ្តាក់ខ្លាំង និងកំពស់ទឹករលកពី ១ ម៉ែត្រទៅ ២.៥ ម៉ែត្រ។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រងឥទ្ធិពលពីព្យុះគួរណាមានការប្រុងប្រយ័ត្ន៕

ដោយ៖ ម៉ូកា
ប្រភពពី៖ សេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម 


Tags: storm cambodia