ព័ត៌មានកីឡា៖ លោក Phillip Hughes វ័យ ២៥ឆ្នាំ កីឡាករ Cricket បានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីប៉ះទង្គិតផ្នែកសសៃឈាមខួរក្បាល។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ ២០១៤។
លោកវេជ្ជបណ្ឌិត Peter Brukner បានថ្លែងឲ្យដឹងថា កីឡាករ Hughes បានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសារតែមិនអាច ដកដង្ហើមដោយខ្លួនឯងបាន ហើយប្រើប្រាស់ខ្យល់អុកស៊ីសែនបាន។
គួរបញ្ជាក់ផងដែរថា កីឡាករ Hughes បានរងរបួសចំក្បាល ធ្វើឲ្យដាច់សសៃខួរក្បាល ដោយសារតែគ្រាប់បាល់បានប៉ះក្បាល ហើយមួកការពារ ដែលគាត់បានពាក់ ហាក់ដូចជាខុសបច្ចេកទេស៕
ផ្ដល់សិទ្ធិដោយ៖ looking today