CamNews

កណ្ដាល ៖ ខឹងប្រពន្ធរត់ចោល អា.កសម្លាប់ ខ្លួន

បុរស​ម្នាក់​បាន​សំរេច​ ​អា.ក​ សម្លាប់ខ្លួន នៅ​​ក្នុង​ផ្ទះ​ ស្ថិត​នៅ​ក្នុង​ភូមិ​អង្គ​ពពាយ ឃុំ​ក្រាំងម្កាក់
ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កាល​ពី​វេលា​ម៉ោង​០១​និង​៣០​នាទី រំលង​អាធ្រាត ឈានចូល
ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០១២។


ជន​រង​គ្រោះ ឈ្មោះ ទៀង រដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ

តាម​ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ ទៀង រដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំរស់
​នៅ​ភូមិ-ឃុំ​កើត​ហេតុ​ខាង​លើ ដោយ​សារ​ប្រពន្ធ​បាន​នាំ​កូន​រត់​ចោល ​ទុក​ខ្លួន​នៅ​ផ្ទះ​ម្នាក់​ឯង
ឃើញ​ដូច​នេះ ឳពុក​ម្តាយ បាន​នាំ​ជន​រង​គ្រោះ​ទៅ​ព្រះ​សង្ឈ​ស្រោច​ទឹក ។

លុះ​ដល់​ពេល​កើត​ហេតុ​ខាង​លើ ពេល​កំពុង​ដេក​លង់​លក់ ស្រាប់​តែ​ឮ​សំឡេង​ជន​រង​គ្រោះ​
ស្រែក​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ទៅ​វិញ (ផ្ទះ​នៅ​ក្បែរ​គ្នា) ពេល​នោះ​ឳពុក​ម្តាយ​បង​ប្អូន បាន​នាំ​គ្នា​
ងើប​ទៅ​មើល​ឃើញ​ទ្វារ​ផ្ទះ​ដាក់​គន្លឹះ​ជាប់ ក៏​នាំ​គ្នា​ធាក់​ទំលាយ​ចូល ក៏​បាន​ឃើញ​ជន​រង​គ្រោះ​
ដេក​ដោយ​មាន​ស្នាម​ ​អា.ក​ខ្លួន​ឯង ដោយប្រើ​កាំបិត​ខ្វែវ ប៉ុន្តែ​នៅ​មាន​ដង្ហើម ក៏​ហៅ​រថយន្ត​
សង្គ្រោះ​មក​ដឹក​បញ្ជូន​ទៅ​ពេទ្យ​កាល់ម៉ែត្រ ដើម្បី​សង្គ្រោះ ប៉ុន្តែ​ពេល​ទៅ​ដល់​ពេទ្យ​ជន​រង​
គ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់។ ការបញ្ចប់ជីវិតនេះ ត្រូវបានគេអោយដឹងថា ប្រហែលជាដោយ
សារខឹងប្រពន្ធរត់ចោល។

ការបញ្ចប់ជីវិតដើម្បីដោះស្រាយបញ្ហា មិនមែនជារឿងល្អនោះឡើយ។ នៅក្នុងពុទ្ធសាសនា
ការសម្លាប់ខ្លួនត្រូវបានគេជឿថា នឹងមានបាបកម្ម ហើយមិនអាចចាប់កំណើតជាមនុស្សរហូត
ដល់រាប់រយឆ្នាំ ម្យ៉ាងទៀត នៅចំពោះមុខ អ្នកដែលបានសម្លាប់ខ្លួនក៏ត្រូវបានគេយល់ថា ជា
មនុស្សមិនមានការទទួលខុសត្រូវ ឬមិនហ៊ានប្រឈមនឹងបញ្ហា។ល។

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Police


Tags: suicide kandal cambodia