បន្ទាប់ពី ស្តេចចំរៀង Michael Jackson បានលាចាកលោក បាត់ទៅ គាត់បានបន្សល់ទុក ទ្រព សម្បតិ្ត និងមុខជំនួញ ជាច្រើនដែល រកប្រាក់ចំណូល ឲ្យគ្រួសារ Jackson បានយ៉ាងច្រើន ជា រៀងរាល់ឆ្នាំ ។
ជាមួយនិង ប្រាក់ចំណូល រាប់រយលាន ទាំងនោះកូនៗ ៣ នាក់របស់គាត់ ក៏បានទទួលការតំលើង ប្រាក់ចាយ ប្រចាំឆ្នាំផងដែរ ។ កាលពីមុន កូនទាំង ៣ ដែលមានដូចជា Prince, Paris និង Blanket មានប្រាក់របប ប្រចាំឆ្នាំ ៥ លានដុល្លារ ឥលូវនេះដោយសារតែ មុខជំនួញ កាន់តែកាក់កបនោះ កូនៗទាំងអស់ ត្រូវបានតំលើង ប្រាក់របប ក្នុងមួយឆ្នាំ ៨ លានដុល្លារ ឯណោះ ។ ជាមួយនិងលុយ ដ៏ច្រើនទាំងនោះ ពួកគេប្រហែលជា ចាយខ្ជះខ្ជាយខ្លាំងណាស់ ហើយតែយើងពិតជា គិតខុស នៅពេលដែល ទស្សនិកជន ឃើញការចំណាយរបស់ ពួកគេនៅខាងក្រោមនេះ ៖
Prince Jackson : បើយោងតាម ព័ត៌មានពី សាច់ញាតិ របស់គេតែម្តង បានអោយដឹងថា កូនច្បង វ័យ ១៧ ឆ្នាំម្នាក់នេះ រាងចាយច្រើនបន្តិច លើមិត្តស្រី ៣ នាក់កន្លងមក លើគ្រឿងអលង្ការ អស់ ប្រមាណ ៥ ម៉ឺនដុល្លារ ហើយនិង ៤ ម៉ឺនដុល្លារ អស់ទៅលើឡាន Ford ។ សល់ប៉ុន្មានទៀត កូន Prince នេះបាន សន្សំទុករហូតគ្រប់ ៣៥ លានដុល្លារស្តារ ទិញយកវិមាន Neverland Ranch ដែលជាវិមានដ៏ធំ ស្កឹមស្កៃ របស់ឱពុកខ្លួន ដែលត្រូវបាន គេបោះបង់ចោល តាំងតែពីគាត់បាន ស្លាប់ទៅ ជាមួយនិង បងប្អូន ២ នាក់ទៀត ក៏មានចំណែកក្នុងការ ស្តារឡើងវិញដែរ ។
Paris Jackson : កូនស្រីវ័យ ១៦ ឆ្នាំម្នាក់នេះ លុយភាគច្រើនចំណាយ លើការសិក្សានិង ការព្យា- បាលជំងឺ ដែលក្នុងមួយឆ្នាំ នាងចាយមិនអស់ ១ លានដុល្លារផង ។
Blanket Jackson : កូនប្រុសពៅវ័យ ១២ ឆ្នាំ កូននេះរាងចាយច្រើន ដូចបងប្រុសដែរ ជាមួយនិង ការជួលគ្រូ បង្ហាត់ការ៉ាត់តេ ផ្ទាល់ខ្លួន ដែលមានតំលៃក្នុង មួយម៉ោង ២០០ ដុល្លារ ។ កូននេះក៏ ចូលចិត្តទៅ ញ៉ាំបាយនៅកន្លែងថ្លៃ ផងដែរជាមួយនិង បងប្អូនជីដូនមួយ ដែលក្នុងមួយដង អស់ ប្រមាណ ៥០០ ដុល្លារ ។
បើតាមរបាយការណ៍ សរុបទៅលើ ការចំណាយរបស់ កូនទាំង ៣ យើងឃើញថា ក្នុងមួយឆ្នាំ កូនៗទាំងនេះ ចំណាយអស់ត្រឹមតែ ៣៥ ម៉ឺនដុល្លារប៉ុណ្ណោះ ដែលនៅក្នុងនោះ ក៏មានបូករួមនិង ការដើរលេងកំសាន្ត ផងដែរ ដែលអស់ម្តង ៥០០០ ដុល្លារ ។ យ៉ាងណាមិញ ជាកូនអ្នកមាន លុយ ចាយមិនអស់នេះ ក្មេងៗទាំងនេះ មិនសូវជាខ្ជះខ្ជាយ ដូចដែលយើង បានគិតឡើយ ៕