ភ្នំពេញ៖ តារាចម្រៀងស្រីជើងថ្មី របស់ផលិតកម្ម ហង្សមាស កញ្ញា ផន នីដា ហៅ ស្រីខួច ដែល
ទស្សនិកជន ទើបតែនឹងភ្ញាក់ផ្អើល ជាមួយការផ្លាស់ប្ដូរស្ទីលសម្ដែង នឹងស្ទីលក្នុងការច្រៀង គួរ
ឲ្យញាក់សាច់រួចមក ស្រាប់តែលេចឮថា នាងកំពុងតែរៀប បង្វេចត្រៀមចាកចេញស្ងាត់ៗ ដោយ
គ្មានអាលោះ អាល័យអ្វីឡើយ ។
ដើម្បីបកស្រាយ ចម្ងល់របស់មហាជន ដែលគាំទ្រនាង ចំពោះពាក្យថា មានគម្រោងចាកចេញ
ស្ងាត់ៗ LookingTODAY បានសុំឲ្យស្រីស្អាត ផន ស្រីខួច បកស្រាយឲ្យអស់មន្ទិល ព្រោះមិន
មែនជារឿង លេងសើចទេ ដែលនាងប្រុង ប្រៀបចាកចេញ ដោយស្ងប់ស្ងាត់បែបនេះ មកពីមិន
មានមាន ភាពលេចធ្លោ ក្នុងផលិតកម្ម ឬយ៉ាងណា បានជាបម្រុងដើរចេញ ។
ស្រីស្អាតបបូរមាត់សិចស៊ី ដូចតារាបរទេស ផន ស្រីខួច បាននិយាយជាមួយ LookingTODAY
បែបអស់សំណើចថា នាងពិតជាចាកចេញមែន តែមិនចាកចេញ ទៅណាចោល ហង្សមាស ឭ
នោះទេ គឺនាងកំពុងតែ រៀបចំចាកចេញ ដើម្បីទៅច្រៀង នៅក្រៅប្រទេស ដែលនាងជំពាក់មាត់
ក ជាមួយគេយូរហើយ គឺប្រទេសអាមេរិក តែប្រហែលជាមួយ រយៈខ្លីប៉ុណ្ណោះ ។
ម្យ៉ាងនាងកំពុងតែប្រឹងប្រែង បន្ថែមកម្លាំងក្នុងបទថ្មីៗ ឲ្យមានសភាពលេចធ្លោ បានខ្ពស់បន្តិច។
នាងមិនដឹងថា បទចម្រៀងថ្មី អាចទទួលការគាំទ្រ បានកម្រិតណានោះទេ ព្រោះមិនមែនមាន
តែបទកន្ទ្រឹម និង បទមនោសញ្ចេតនាទេ បទពីដើមក៏នាង បានថតទុករួចរាល់ដែរ ដូចនេះទោះ
ជាអវត្តមាន ក៏នៅមានបទចម្រៀង លក់លើទីផ្សារដែរ ។
តារាចម្រៀងស្រីចុងក្រោយ របស់ផលិតកម្ម ហង្សមាស ហាក់រាងស្ងប់ស្ងាត់ ជាងគេបន្តិច ព្រោះ
នាងហាក់ មានការយឺតយ៉ាង ក្នុងការចេញបទចម្រៀង។ តែ ផន ស្រីខួច ហាក់ធ្វើឲ្យគេភ្ញាក់ផ្អើល
ខ្លាំង ជាមួយស្ទីលសម្ដែងថ្មីៗរបស់នាង ពិសេសការតុបតែងខ្លួន ក៏មើលទៅគួរឲ្យស្រឡាញ់ដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល