CamNews

តារា 

តេង លក្ខិណា ចេញមុខបដិសេធ ថាមិនមានគម្រោង ឈប់ពីសិល្បៈ នោះទេ

ភ្នំពេញ៖ តារាសម្តែង និង ជាពិធីការិនី សាច់សខ្ចី សម្បូរមន្តស្នេហ៍ ក្នុងកម្មវិធីតន្ត្រី A1 របស់
ស្ថានីយ៍ ទូរទស្សប៍CTN កញ្ញា តេង លក្ខិណា នៅព្រឹកថ្ងៃទី២០ ខែមិថុនា នេះបានចេញមុខ
បដិសេធភ្លាមៗថា នាងពុំមានគម្រោង នឹង លាឈប់ពីសិល្បៈ នោះទេគឺនៅតែបន្ត រហូត។

ការចេញមុខធ្វើការបដិសេធ ពីសំណាក់ពិធីការិនី ដ៏ស្រស់ស្អាត កញ្ញា តេង លក្ខិណា យ៉ាង
ដូច្នេះបានធ្វើឡើងភ្លាមៗ ក្រោយពីមានការចុះផ្សាយ ព័ត៌មានថា តេង លក្ខិណា ចង់ផ្អាក់ពី
សិល្បៈ ដើម្បីទៅធ្វើជាថៅកែស្រី ក្នុងពេលដ៏ខ្លីខាងមុខ។

ផ្តល់បទសម្ភាសន៍ឱ្យគេហទំព័រ Looking TODAY តាមទូរស័ព្ទនាងព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ
២០១៣ នេះកញ្ញា តេង លក្ខិណា បាននិយាយប្រាប់ឱ្យដឹងថា ចាស...បង ខ្ញុំមិនមានគម្រោង
ក្នុងការលាឈប់ពីសិល្បៈការងារ សិល្បៈនោះទេ តែចំណុចខ្លះក៏ មាន ត្រូវដែរ ព្រោះមុននេះ
ខ្ញុំឧស្សាបាត់មុខពីសិល្បៈមែន គឺរវល់ការងារផ្ទាល់ ខ្លួនខាងក្រៅច្រើន ដូច្នេះហើយទើបមិនសូវ
មានពេលចូលរួមកម្មវិធី នៅក្នុងស្ថានីយ៍ ប៉ុស្តិ៍ទូរសទ្សន៍។

កញ្ញា តេង លក្ខិណា បានបញ្ជាក់ថា ខ្ញុំនៅតែប្រឡូកក្នុងវិស័យសិល្បៈ ដូចមុន ដដែល... ឥឡូវ
ខ្ញុំនៅតែបន្តជាធម្មតា ហើយទៅថ្ងៃមុខក៏គ្មានគម្រោងផ្អាក់នោះដែរ ចំណែកមួយរយៈមុននេះ
ដោយសារតែខ្ញុំរវល់ការងារផ្ទាល់ខ្លួន ខាងក្រៅច្រើនទើប ឧស្សាអវត្តមានក្នុងការកាន់កម្មវិធី ។

ជាមួយគ្មានេះកញ្ញា តេង លក្ខិណា ក៏បានប្រាប់ឱ្យដឹងដែរថា ចំពោះគម្រោងបើជំនួញ ដែលនាង
ធ្លាប់ ប្រកាសប្រាប់ពីមុខនោះ រហូតមកដល់ពេលនេះគឺ នៅតែមិនទាន់ លេចចេញជារូបរាងនៅ
ឡើយទេ។ ចំណែកឯការបាត់មុខពីសិល្បៈមួយរយៈមកនោះគឺ ដូចដែល កញ្ញាបញ្ជាប់ប្រាប់ពីខាង
លើនេះ អញ្ជឹងដោយសារជាប់រវល់ការផ្ទាល់ខ្លួន ហើយ រឿងថា នាងចង់បញ្ចប់ជីវិតសិល្បៈនោះគឺ
គ្មានឡើយ។គួររម្លឹងថា ថ្មីៗមកនេះមានព័ត៌មានលេឮថា បច្ចុប្បន្នកញ្ញា តេង លក្ខិណា កំពុង មមា
ញឹកខ្លាំង ជាមួយការងាររកស៊ីបើកមុខជំនួញ ទើបបានជានាងចេះតែឃ្លាតឆ្ងាយ បន្តិចម្តងៗពី
វិស័យសល្បៈ ។មិនតែប៉ុណ្ណោះក៏មានដំណឹងធ្លាយមកទៀតថា កញ្ញា តេង លក្ខិណា មានគម្រោង
ផ្អាក ពីវិថីសិល្បៈដើម្បីត្រៀមទៅ ធ្វើជាថៅកែជំនួញស្រី ដែលនឹងចាប់ផ្តើម ដំណើរការ នាពេល
ខាងមុខដ៏ខ្លីនេះទៀតផង។ ប៉ុន្តែក្រោយ ពីទទួលបានព័ត៌មាននេះភ្លាមកញ្ញា តេង លក្ខិណា ក៏បាន
ចេញមុខបដិសេធ នឹង ស្រាយបំភ្លឺឱ្យមហាជនបានដឹងការពិតផងដែរ។

កញ្ញា តេង លក្ខិណា ត្រូវបានគេមើលឃើញថា ជាពិធីការិនីដែល មានរូបសម្រស់ ស្រស់ស្អាត និង
និយមភាពសិចស៊ី ដែលធ្វើឲ្យយុវវ័យ សម័យបច្ចុប្បន្ន មានការ ពេញចិត្ត និងសរសើរពី រូបឆោម
របស់នាង។ មិនតែប៉ុណ្ណោះក៏ មានបុរសៗជាច្រើន មានទាំងអ្នកក្នុងស្រុក និង ក្រៅស្រុកប្រាថ្នាចង់
បាននាង យកធ្វើជាគូគ្រង ទៀតផង៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: teng leakhena entertainment khmer star