ប្រសិនអ្នកចង់បង្កើតចំណាប់អារម្មណ៍ល្អ ពីគូណាត់ ចូរយកចិត្តទុកដាក់ទៅលើសម្បកក្រៅរបស់
ខ្លួន។ សម្លៀកបំពាក់មួយចំនួន អ្នកមិនគួរប្រើប្រាស់ក្នុងរដូវបុណ្យទាន ក៏ដូចជាក្នុងការណាត់ជួប មិត្តប្រុសដំបូង។
ប្រភេទសម្លៀកបំពាក់ មានឥទ្ធិពលដល់ចំណាប់អារម្មណ៍របស់គូណាត់ (រូប ៖ tutzone)
១/ សម្លៀកបំពាក់ “ខ្វះក្រណាត់”
សំពត់ខ្លីលើគល់ភ្លៅ អាវដែលមានកធំហួសហេតុ ឬឈុតសម្លៀកបំពាក់ដែលអាចឱ្យអ្នកបញ្ចេញ
សាច់ខ្ចី បានច្រើន នឹងធ្វើឱ្យគូណាត់របស់អ្នកយល់ច្រលំលើអ្នក។ អ្នកប្រហែលជាមិនចង់ត្រូវបាន
គេគិតថា ជាមនុស្សងាយអូសទាញ ឬជាអ្នកចូលចិត្តរឿងលើគ្រែ មែនទេ?
២/ អាវសិមិសដែលមានអក្សរច្រើន
នៅពេលអ្នកមិនទាន់ដឹងថា ដៃគូណាត់ជួបរបស់អ្នកជាមនុស្សបែបណា ជាបុរសដែលចូលចិត្ត
ភាព កំប្លែងកម្រិតណា ឬមាននិន្នាការទៅរកសង្គមដូចម្ដេច នោះចូរកុំប្រើប្រាស់សម្លៀក បំពាក់ ដែលមានបោះពុម្ភរូប ឬអក្សរ។ ខោ ឬអាវដែលមានអក្សរ នឹងបង្កចំណាប់អារម្មណ៍មិនល្អប៉ុន្មាន
នោះទេ។
៣/ ស្លៀកពាក់ម៉ូដថ្មី
សម្លៀកបំពាក់ដែលអ្នកមិនធ្លាប់ពាក់សាកល្បងពីមុខមក គឺជាជម្រើសមិនគួរឱ្យកើតមាន នៅ
ពេល អ្នកទៅជួបគូណាត់ដំបូង។ គោលការណ៍ចម្បងក្នុងការណាត់ជួបលើកទីមួយ នោះគឺត្រូវ
ស្លៀកពាក់ នូវខោអាវដែលអ្នកប្រាកដថា វានឹងបង្កចំណាប់អារម្មណ៍ល្អបំផុត។
ប្រសិនអ្នកចង់សាកល្បងសម្លៀកបំពាក់ថ្មី និងថ្លៃថ្នូ ចូរស្លៀកពាក់សាកល្បង និងពិនិត្យមើលឱ្យ
បានត្រឹមត្រូវ នៅមុនពេលទៅជួបគូណាត់។
៤/ លេចខោអាវទ្រនាប់
សម្លៀកបំពាក់ស្ដើង ឬឆែក រហូតដល់អាចមើលឃើញខោអាវទ្រនាប់ គឺជាប្រការដែលគួរចៀស
វាង មិនដូច្នេះទេ សម្លៀកបំពាក់នេះ នឹងនាំឱ្យគូណាត់របស់អ្នក ពិបាកយល់អំពីទឹកចិត្ត ក៏ដូចជា
បំណង របស់អ្នក។
៥/ ពាក់ស្បែកជើងកែងខ្ពស់ពេក
ស្បែកជើងកែងខ្ពស់ហួស នឹងអាចធ្វើឱ្យគូណាត់របស់អ្នកមិនពេញចិត្ត ប្រសិនគាត់មានកម្ពស់
មិនខ្ពស់ប៉ុន្មាន ពិសេសគឺនៅពេលអ្នកទាំងពីរ ត្រូវបណ្ដើរគ្នាដើរ។ ប្រការនេះនឹងមានផល ប៉ះ
ពាល់ ដល់ការណាត់ជួប។
៦/ គ្រឿងបន្សំរបស់សម្លៀកបំពាក់
នៅពេលព្យួរនៅលើតម្ពក់ សម្លៀកបំពាក់ និងគ្រឿងបន្សំនៃសម្លៀកបំពាក់ របស់អ្នក អាចនឹង មានភាពស្រស់ស្អាត ប៉ុន្ដែប្រការនេះ មិនមែនមានន័យថា អ្នកនឹងស្អាតនៅពេលពាក់វានោះទេ។ ចូរស្លៀកពាក់នូវសម្លៀកបំពាក់ និងគ្រឿងបន្សំដែលអ្នកធ្លាប់ទទួលបានការសរសើរពីមិត្តភ័ក្ដិ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
សមត្ថភាពទាយដឹងពីអនាគត គឺគ្រាន់តែជា ដំណើរការ នៃខួរក្បាល
មានបញ្ហាពេលកំពុងបើកបរ ត្រូវដោះស្រាយ បែបណា?
អ្នកជោគជ័យក្នុងលោក តែងមានចំណុចរួម ៨ប្រការ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS