ព័ត៌មានកំសាន្ត ៖ តារាស្រី Davika ត្រូវបានអ្នកសារព័ត៌មានមួយចំនួនដឹងថា នាងបានចំណាយលុយចំនួន ៥០ លានបាត ដើម្បីទិញពេជ្រ ហើយដំណឹងនេះត្រូវបានលេចលឺដល់ក្រុមអ្នកគាំទ្រ នឹងមានមនុស្សជាច្រើននិយាយថា លុយដែលចំណាយទៅលើការទិញគ្រឿងអល្កាងការទាំងអស់នេះ ប្រសិនបើយកទៅទិញផ្ទះ អាចទទួលបានផ្ទះមួយដ៏ប្រណិតថែមទៀតផង ។
ក្រោយមកព័ត៌មាននេះត្រូវបានគេដឹងថា គឺគ្រាន់តែជាពាក្យចចាមអារាម ដែលបានលេចលឺពីមនុស្សម្នាក់ទៅមនុស្សម្នាក់ប៉ុណ្ណោះ ដែលថា Davika បានចំណាយលុយចំនួន ៥០ លានបាត ទៅទិញពេជ្រចំនួន ១៨ ការ៉ាត់ ។
តារាស្រី Davika បានចេញមុខនិយាយថា នាងពិតជាបានទិញគ្រឿងលង្ការពិតមែន ប៉ុន្តែទិញតែតិចតួចប៉ុណ្ណោះ មិនបានចំណាយលុយច្រើនបែបនេះទេ ព្រោះនាងមិនបានសម្ថតភាពដើម្បីទិញរបស់ថ្លៃបែបនេះឡើយ ។
គួរបញ្ជាក់ឲ្យដឹងថា កាលពីពេលថ្មីៗនេះ តារាស្រី Davika កំពុងតែរូបឲ្យទស្សនាវដ្តី " The Sky " ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook