កាលពី ដើមឆ្មាំ កន្លងមក កីឡាករប្រដាល់ ដ៏ល្បីមានកំណត់ត្រា មិនដែលចាញ់សោះនោះ ត្រូវបាន មិត្តស្រីនាង Shantel Christine Jackson សុំបែកគ្នា ដោយលើក ហេតុផលថា Floyd មានស្រីថ្មី ។ តែ ថ្ងៃនេះ Floyd បានបញ្ចេញ ហេតុផលពិត ធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើល យ៉ាងខ្លាំង ។
Floyd Mayweather បានចេញមក បកស្រាយហេតុផលពិត នៅក្នុងបណ្តាញសង្គម Facebook ថា ហេតុផល ធំចំបងដែល នាំអោយ មានការបែកបាក់នោះ គឺដោយសារតែ មិត្តស្រីគាត់ សំលាប់កូន ក្នុងផ្ទៃ ។ Floyd បានដឹងថា Shantel បានទៅពេទ្យ រំលូតកូនភ្លោះ ចេញដែលធ្វើ អោយគាត់ ខឹងជា ខ្លាំងព្រោះគាត់ ពិតជាស្រលាញ់ ក្មេងណាស់ ។ មិនត្រឹមតែប៉ុណ្ណោះ Floyd ក៏បាន បង្ហោះរូប ឆ្លុះអេកូ របស់នាង ទៀតផង ។
វាពិតជា ត្រឹមត្រូវណាស់ដែល Floyd មានការយក ចិត្តទុកដាក់ និងស្រលាញ់កូន ខ្លួនបែបនេះ តែការ បង្ហាញរឿង ផ្ទាល់ខ្លួន បែបនេះពិតជា មិនល្អសោះឡើយ Floyd ត្រូវបានគេ រិះគន់ថា គ្រាន់តែចង់ ប្រាប់ពីហេតុផល នៃការបែកបាក់សោះ ធ្វើដល់ថ្នាក់នេះ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton