ក្រុមជំរើសជាតិ Holland បានយកឈ្នះទៅលើក្រុមជំរើសជាតិ Romania ក្នុងលទ្ធផល
៤ ទល់ ០ ក្នុងវគ្គជំរុះ World Cup 2014 កាលពីយប់មិញនេះ ។
ការប្រកួតធ្វើឡើងនៅកីឡាដ្ឋាន Amsterdam Arena ទឹកដីរបស់ Holland ស្វាគមន៍ក្រុម
ភ្ញៀវ Romania យ៉ាងចាស់ដៃ ដោយគ្រាប់ទី ១ ស៊ុតបញ្ចូលទីដោយ Rafael van der Vaart
ក្នុង ១១ នាទីតង់ទី ១ ។ ចូលមកដល់តង់ទី ២ កីឡាករ Robin van Persie ធ្វើបាន ១ គ្រាប់
នៅនាទី ៥៥ នឹងមួយគ្រាប់ទៀតដោយបាល់ពិន័យ ១១ ម៉ែត្រ នៅនាទី ៦៥ ក្រុម Holland
នៅតែបន្តការវាយសំរុកទៅលើគូរប្រកួតរហូតដល់នាទី ៩០ កីឡាករ Jeremain Lens ស៊ុត
បញ្ចូលទីបានមួយគ្រាប់ទៀតបញ្ចប់ការប្រកួត Holland ឈ្នះ Romania ក្នុងលទ្ធផល ៤ - ០ ៕
ដោយ ៖ កុសល
ប្រភព ៖ skysports