ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះ សរុប ២៧ នាក់ភាគច្រើនជាយុវវ័យ បានស្លាប់បាត់បង់ជីវិត ក្នុង ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់អគ្គីភ័យផ្ទុះឆេះក្លឹបកំសាន្ត នៅក្នុងទីក្រុង Bucharest ប្រទេស រ៉ូម៉ានី យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់មន្រ្តីក្នុងស្រុក ឲ្យដឹងថា ៖ គ្រោះអកុសលនៃការ ឆាបឆេះក្លឹបកំសាន្តរាត្រីជ្រកក្រោមស្លាកយីហោ Colectiv club គឺបានកើតឡើងយប់ថ្ងៃសុក្រ យប់ មិញនេះ ដោយបានបណ្តាលអោយមានការរត់ជាន់គ្នាថែមទៀតផង នៅច្រកផ្លូវចេញចូល ។
មន្រ្តីទទួលបន្ទុកគ្រោះអាសន្ន លោក Raed Arafat អោយដឹងថា ជនរងគ្រោះ១៥៥នាក់ផ្សេងទៀត កំពុងតៃសម្រាកនិងព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុក ប្រទេស រ៉ូមានី ។គ្រោះអគ្គីភ័យលើកនេះ ត្រូវបានគេមានជំនឿជាក់អោយដឹងថា អាចកើតឡើងទៅបាន ដោយ សារ តែដុតផាវ កាំជ្រួច នៅ ក្នុងក្លឹបកំសាន្ត ។ លោក Arafat គូសបញ្ជាក់ដោយផ្ទាល់ ដល់ទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី អោយដឹង ថា ព័ត៌មានដែលក្រុមការងារទទួលបាន និងជាតម្រុយតែមួយគត់នោះគឺ មាន ការអុជផាវ កាំជ្រួច លេងនៅក្នុងក្លឹបកំសាន្ត ដោយក្រោយមកស្រាប់ តែ មានគ្រោះអគ្គីភ័យ ឆាប ឆេះ និងផ្ទុះឡើងតែ ម្តង តែទោះជាយ៉ាងណាក៏ដោយចុះ ក្រុមការងារ កំពុងតៃបន្តការតាមដាន និង ស៊ើបអង្កេតយ៉ាង យកចិត្តទុកដាក់នៅឡើយ ៕
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មនុស្សច្រើនជាង ៤០០នាក់ បានមានវត្តមាននៅក្នុងក្លឹប កំសាន្តខាងលើ ខណៈជាកន្លែងកំសាន្តពេលរាត្រី អមជាមួយ នឹង ការប្រគុំតន្រ្តីបែប Rock ថែម ទៀតផងនាយប់នោះ ។ លោក Sorin Bogdan អ្នក យកព័ត៌មានក្នុងស្រុក ប្រទេស រ៉ូម៉ានី អោយ ដឹងថា ក្លឹបកំសាន្តខាងលើ ដើមឡើយគឺជា រោងចក្រ តែត្រូវបានកែច្នៃធ្វើជាក្លឹបកំសាន្ត ដោយមាន ច្រកចេញ ២ តូចៗតែប៉ុណ្ណោះ ។
ក្នុងចំណោមជនរងគ្រោះទាំង ក្នុងនោះ ២៥ នាក់ រងរបួសធ្ងន់ កំពុង តែ សម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យក្នុងស្រុក Municipal ។ ប្រភពពីមន្ទីរពេទ្យឲ្យដឹងថា ជនរងគ្រោះភាគច្រើន ដែលកំពុង តែសម្រាកនិងព្យាបាលគឺមានវ័យចន្លោះពី ១៤ ទៅ ១៦ ឆ្នាំ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី