CamNews

មិនគួរឲ្យជឿ 

រន្ធត់ហួស ជាមួយនឹងបេក្ខភាព វីដេអូ ការវះកាត់ ដែកគោល ដោតជម្រៅ ៨​ ស.ម ចូលក្នុង លលាដ៍ក្បាល

ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ៥៥ ឆ្នាំ បុរសម្នាក់ និយាយពីថា សំណាងហួស ព្រោះថា គាត់ មិនបានស្លាប់ បាត់បង់ជីវិតអ្វីនោះទេ ក្រោយពីទទួលការ វះកាត់​ បានជោគជ័យ បន្ទាប់ពី គ្រោះថ្នាក់ចៃ ដន្យ ដែកគោល ចាក់ដោត ចូលទៅក្នុងលលាដ៍ ក្បាល របស់គាត់ មានជម្រៅដល់ទៅ ៨ ស.ម ឯណោះ នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទស ស្កាយ ។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះរូបនេះ មានឈ្មោះថា លោក Yang ខណៈពេល បច្ចុប្បន្ននេះ គាត់ក៏ កំពុងតែ សម្រាកព្យាបាល របួស នៅឯមន្ទីរពេទ្យ មួយកន្លែង នៅក្នុងក្រុង Nanjing នាខេត្ត Jiangsu  ប្រទេសចិន ពោលគឺ ធ្វើការសម្រាក ព្យាបាល មុខរបួស ក្រោយពី ទទួលការ ធ្វើការវះកាត់ បានជោគ ជ័យ ពីក្រុមវេជ្ជបណ្ឌិត ជំនាញខាង ខួរក្បាល ។

អ្វីដែលជាភាពភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះគឺថា គាត់ពិតជា មិនបានដឹងភ្លាមៗ ថា មានដែក គោលចាក់ដោត ចូលទៅក្នុងសាច់របស់ខ្លួននោះទេ រហូតទាល់តែ គាត់មានអារម្មណ៍ ថាឈឺចុកចាប់ ទើបគាត់រត់ទៅ អោយពេទ្យ ជួយ ពោលគឺ ធ្វើការស្កេន នឹងរកអោយឃើញថា មានដែកគោល ចាក់ ដោតចូលទៅក្នុងលលាដ៍ក្បាល របស់គាត់ មានជម្រៅដល់ទៅ ៨ ស.ម ឯណោះ ។

គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ ដែកគោលចាក់ដោត ចូលទៅក្នុងខ្លួន របស់គាត់ លើកនេះ អាចកើត ឡើងទៅបាន ខណៈពេល មានគ្រោះថ្នាក់ចៃដន្យ អំឡុងពេល​ ដែលគាត់ បានតុបតែង ផ្ទះដោយខ្លួន ឯង ពោលគឺ នៅពេលដែលគាត់ បានប្រើម៉ាស៊ីនកាត់ (cutting machine) ដោយនៅក្នុងនោះ ដែកគោល បានបាញ់ និងហោះចេញ ពីក្នុងនោះ ផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Unt news Int news Viral video Nail Skull