ព័ត៌មានអន្តរជាតិ ៖ វិមានមហិមាមួយ ត្រូវបានគេប្រទះឃើញថាបានកប់នៅក្រោមដីខ្សាច់ ម្តុំទីតាំង បតិកភណ្ឌពិភពលោក Petra World Heritage ដែលមានទីតាំងស្ថិតនៅភាគខាងជើង ប្រទេស សូដង់ ។ ក្រុមបុរាណវិទូ បានប្រើប្រាស់រូបភាពផ្កាយរណប រូបភាពពីយន្តហោះគ្មានមនុស្សបើក និង ការស្ទង់មតិ ឈានទៅកំណត់បានទីតាំងជាក់ស្តែង នៃវិមានមហិមានដែលបានលាក់ខ្លួន នេះ បើយោងតាមរបកគំហើញនៃការសិក្សាស្រាវជ្រាវ ដែលបានបោះពុម្ពផ្សាយនៅលើ American Schools of Oriental Research ។
សេចក្តីរាយការណ៍ បញ្ជាក់ថា ទំហំនៃវិមានមហិមានោះ គឺធំគ្រាន់បើ ធំប្រៀបបានទៅនឹង បរិវេណ អាងទឹកនាពហុកីឡានដ្ឋានអូឡាំពិក ខណៈទំហំទទឹងធំជាងដល់ទៅ ២ ដង ។ ក្រុមអ្នកសិក្សាស្រាវ ជ្រាវឲ្យដឹងថា វិមានមហិមាមួយន៊េះ ទំនងជាសំណងស្ថាបត្យកម្មនៅទីតាំងពីសម័យបុរាណ ។ របក គំហើញនៃការសិក្សាស្រាវជ្រាវ ពីសាកលវិទ្យាល័យ Sarah Parcak of the University of Alabama, Birmingham ក្រោមការសហការជាមួយនឹងការសិក្សាស្រាវជ្រាវជាមួយនឹងលោក Christopher Tuttle អគ្គនាយកពីមជ្ឈមណ្ឌលស្រាវជ្រាវ Council of American Overseas Research Centers នោះ ធ្វើសេចក្តីអធិប្បាយឲ្យដឹងថា របកគំហើញ វិមានមហិមាមួយនេះ គឺជា ការលាក់បំពួនមួយ នៅកណ្តាលវាល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី