ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះមានស្វាមីម្នាក់បានទិញកាដូដ៏ភ្ញាក់ផ្អើលជូនភរិយាបណ្តូលចិត្តរបស់គាត់ ដោយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងធ្វើឲ្យនារីម្នាក់នេះរំភើបចិត្តស្ទើរហោះ ក្រោយដឹងថា មនុស្សដែលនាងស្រលាញ់ចេះយល់ចិត្តនឹងបង្កើតនូវភាពសប្បាយរីករាយក្នុងជិវិតរបស់នាង ។
នៅក្នុងវីដេអូប្រហែលជាជាង ១ នាទីនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ៊្វេសប៊ុកមានការភ្ញាក់ផ្អើល និងរំភើបចិត្តជាមួយនិងម្នាក់ស្រីនោះយ៉ាងខ្លាំង ដោយសារតែឃើញជិវិតជាគូរបស់ពួកគេពោរពេញទៅដោយសុភមង្គល និងភាពសប្បាយរីករាយបែបនេះ ។ តើមានគូស្វាមីប៉ុន្មានដែលពោរពេញទៅដោយសុភមង្គលដូចពួកគាត់ទាំង ២?
ចំណាយពេលប្រហែលជាង ១ នាទីរបស់ប្តីប្រពន្ធមួយគូនៅស្រុកខ្មែរនេះ នឹងធ្វើឲ្យអ្នករំភើបចិត្តជំនួសខាងស្រី មិនមែនដោយសារតែនាងទទួលបានរបស់ថ្លៃទេ ប៉ុន្តែនាងមានស្វាមីជាមនុស្សដែលចេះយល់ចិត្តនាង ។ តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB