CamNews

ម៉ូតូ 

ម៉ូតូអ្នកការពារ ដ៏ចម្លែក បំពាក់ជាមួយនឹងម៉ាស៊ីន MP3 ដ៏ទំនើប

ម៉ូតូ Harley Davidson គឺជាប្រភេទម៉ូតូធំមួយ ដ៏ចម្លែក ដែលធ្លាប់ឃើញពីមុនមក ជាមួយនឹង
រូបរាងដ៏ធំប្លែក ដែលបានបំពាក់ជាមួយនឹងឧបករណ៍ ដ៏ទំនើបជាច្រើន ដូចជារថយន្តទំនើប
ដែរ។

ម៉ូតូ Harley Davidson នេះ ត្រូវបានតុបតែង និង រចនាម៉ូដឡើង មានរាងធំមាំ ដូចជាអ្នកការ
ពារ អញ្ចឹងដែរ។ ម៉ូតូដ៏ចម្លែកនេះ  មានបំពាក់ជាមួយនឹង  ប្រអប់ពីរនៅសងខាង និង ប្រអប់
មួយទៀតនៅខាងក្រោយ  សំរាប់ដាក់សម្ភារៈផ្សេងៗ បានយ៉ាងច្រើន ដែលអាចឱ្យអ្នកបើក
បរ ធ្វើដំណើរ ទៅផ្លូវឆា្ងយ   បានយ៉ាងងាយស្រួល។ ម្យ៉ាងវិញទៀត  ម៉ូតូ Harley Davidson
មានបំពាក់ជាមួយនឹងឧបករណ៍កំសាន្ត ដូចជា  ម៉ាស៊ីនដាក់ចាក់ CD និង MP3  មិនខុសគ្នា
ពីរថយន្តទំនើបទេ។

ជាពិសេស ម៉ូតូ Harley Davidson  មានកំលាំងម៉ាស៊ីន ១,៦៩០ សេសេ  ស៊ីសំាង ៥,៦លីត្រ
/១០០គ.ម  អាចផ្ទុកសាំងបាន ២២,៧លីត្រ និង មានតំលៃ ៣៧,៥៩០ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព​៖ topspeed


Tags: Motorcycle 2013 Harley Davidson Touring Ultra Classic Electra Glide