រឿងរ៉ាវស្នេហាបែកបាក់របស់តារាចម្រៀងអាមេរិកប៉ុន្មានសប្ដាហ៍នេះហាក់ដូចជាកំពុងតែក្ដៅគគុក
តែម្ដង បន្ទាប់ពីរឿងរបស់ Justin Bieber និង Selena Gomez ដែលបណ្ដាលមកពី Barbara តារាស្រី
Bikini នោះ មកដល់ពេលនេះសូម្បីតែគូដណ្ដឹងរបស់ Miley Cyrus គឺតារាសម្ដែងជនជាតិអូស្រ្តាលី
Liam Hemsworth ក៏កំពុងតែល្បីថាលួចមានស្រីថ្មីផងដែរ។
រូបភាពចុងក្រោយរបស់ពួកគេគឺជារូបភាពដែលគេបានបណ្ដើរគ្នាទៅផឹកកាហ្វេនៅតាមផ្លូវមួយក្នុង
ទីក្រុង Los Angeles តែមើលទៅហាក់ដូចជាគ្មាននរណាម្នាក់ញញឹមសោះ។ បើតាមប្រភពព័ត៌មាន
ផ្សេងជាពិសេសក្រុម Paparazzi គឺគេបានសរសេរថា Liam កំពុងតែតាមញ៉ែនារីថ្មីម្នាក់ នៅពេល
ដែលគេបានទៅចូលរួមក្នុងកម្មវិធីជប់លៀងរបស់ក្រុមហ៊ុន Samsung កាលពីថ្ងៃទី ២៤ ខែតុលាមុន
នេះ។
ហើយមកដល់ពេលនេះរឿងរ៉ាវកំពុងតែត្រូវអ្នកកាសែតប្រមាញ់ពេញទី ហើយនាង Miley Cyrus ក៏ ត្រូវបានគេសង្កេតឃើញថាហាក់ដូចជាមិនសប្បាយចិត្តណាស់នោះទេ ចំពោះបញ្ហានេះ នាងតែង
តែ ទ្វីត ចេញនូវរូបភាព ក៏ដូចជា Post ប្លែកៗ ហាក់ដូចជាខូចចិត្តណាស់។
ហើយបើនិយាយពីអ្នកទាំង ២ វិញកាលពីប៉ុន្មានខែមុននេះគេបានចូលរួមក្នុងកម្មវិធីរបស់ Ellen De
Generes ហើយ Liam បានប្រាប់ថាខ្លួនកំពុងតែរកថ្ងៃរៀបការ ដែលអាចនឹងធ្វើឡើងឆាប់ៗ ប៉ុន្តែ
មកដល់ពេលនេះហើយគឺស្ងាតឈឹងតែម្ដង។ យើងចាំមើលទៅមើលថាតើស្នេហារបស់គូដណ្ដឹងគូ
នេះអាចរស់ដល់ក្លាយជាប្ដីប្រពន្ធពេញច្បាប់ឬទេ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14