ខ្ញុំគឺជាមនុស្សម្នាក់ដែលងាយនឹងលង់ស្រលាញ់ ប៉ុន្តែមិនងាយដកចិត្តនោះទេ វាពិតជាមិនងាយចំពោះការបែកគ្នា ហើយខ្ញុំពិតជាមិនចង់បំភ្លេចមនុស្សទាំងអស់នោះចេញពីក្នុងជីវីតរបស់ខ្ញុំឡើយ ។ ក្តីស្រលាញ់ដែលកើតមានយ៉ាងឆាប់រហ័សនោះ ដោយសារតែខ្ញុំជឿជាក់លើអំពើល្អ ហើយខ្ញុំចង់ឲ្យគ្រប់គ្នា និងគ្រប់យ៉ាងល្អឥតខ្ចោះ ។
ជាការពិតណាស់ ខ្ញុំតែងតែព្យាយាមវិភាគមើលចិត្តរបស់មនុស្ស ហើយនឹងយល់ពីពួកគាត់ឲ្យបានច្រើនបំផុត ។ ដោយសារតែមិនចង់បាត់បង់មនុស្សជាទីស្រលាញ់ក្នុងឆាកជីវីត ខ្ញុំតែងតែផ្តល់ឱកាសទៅដល់ពួកគេមិនមែនម្តង ឬពីរដងទេ ប៉ុន្តែគឺច្រើនជាងនោះ ។ ព្រោះមិនចង់ឲ្យនរណាមានអារម្មណ៍មិនល្អ ខ្ញុំក៏បានប្រើប្រាស់អំពើល្អរបស់ខ្ញុំទៅកាន់មនុស្សដែលមិនសាកសមនឹងតម្លៃរបស់ខ្ញុំ ។
រូបតំណាង
តើមានមនុស្សប៉ុន្មាននាក់ដូចជាខ្ញុំ ជាមនុស្សដែលមិនងាយបោះបង់ឡើយ ព្រោះខ្ញុំមិនចូលចិត្តនិយាយពាក្យលា ទៅកាន់មនុស្សដែលខ្ញុំតែងស្រម៉ៃទេថា ជីវីតរបស់ខ្ញុំនឹងមិនអាចរស់ដោយគ្មានពួកគេ ។ ទាំងនោះហើយជាមូលហេតុដែលខ្ញុំខំប្រឹងប្រែងយ៉ាងខ្លាំងចំពោះទំនាក់ទំនងដែលខ្ញុំមាន ។ នៅពេលខ្ញុំខំព្យាយាមតែម្នាក់ឯង ខ្ញុំមានអារម្មណ៍ហត់ ព្រោះមនុស្សដែលខ្ញុំចង់មានរូបគេក្នុងជីវីត គឺគេមិនបានត្រូវការវត្តមានរបស់ខ្ញុំទេ ។
ពេលនោះហើយខ្ញុំចាប់ផ្តើមគិតសារឡើងវិញ ហើយក៏ចាប់ផ្តើមកាត់ចិត្តពីមនុស្សដែលមិនត្រូវការខ្ញុំ ។ ការចាកចេញមិនមែនមានន័យថា យើងមានមោទនភាពចំពោះខ្លួនឯងពេកនោះទេ តែវាបង្ហាញអំពីតម្លៃថា យើងគួរតែនៅជាមួយអ្នកដែលគេត្រូវការយើង ។ ខ្ញុំអាចមិនមែនជាមនុស្សម្នាក់ដែលងាយបោះបង់ ប៉ុន្តែនៅពេលដែលខ្ញុំសម្រេចចិត្តចាកចេញប្រហែលជាខ្ញុំទទួលយកការឈឺចាប់លែងបានទៀតហើយ ព្រោះខ្ញុំជឿថា មនុស្សគ្រប់គ្នាសាកសមនឹងទទួលបានស្នេហាដែលបរិសុទ្ធ ព្រមទាំងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ whatzviral