CamNews

កីឡាអន្តរជាតិ 

Sir Alex Ferguson ឧទ្ទេសនាម មនុស្សម្នាក់ ដែលមានសមត្ថភាព បន្ដតំណែង កាលពេលគាត់ចាកចេញ

ព័ត៌មានកីឡា៖ អតីតថ្នាក់ដឹកនាំដ៏ល្បីប្រចាំក្លឹប Man United គឺលោក Sir Alex Ferguson បានរំឭករឿង​ចាស់ បន្ដិចទៅកាន់ ពេលវេលាកាលគ្រាដែល លោក សម្រេចចិត្ដចាកចេញ នឹងបន្សល់សេចក្ដីនឹករលឹក ជាខ្លាំងដោយមិនអាចបំភ្លេចបាន។ Sir Alex Ferguson បានបង្ហាញពីអារម្មណ៍ពិតប្រាកដ ចំពោះអនាគត របស់ក្លឹប ហើយគាត់ក៏តែងតែ សម្លឹងរកមើល អ្នកដែលមានសមត្ថភាព ផងដែរដើម្បីចូលមកកាន់តំណែង​នេះ ប៉ុន្ដែគួរឲ្យស្ដាយ មនុស្សពិតប្រាកដដែលគាត់គិតថា មានសមត្ថភាពអាចដឹងនាំបន្ដគាត់បាន បែជាគ្មានឱកាស ទៅវិញ។ 

លោក Sir Alex Ferguson បានអះអាងថា មានតែមនុស្សម្នាក់ដែល អាចមានសមត្ថភាព បន្ដតំណែងពីគាត់ គឺលោក Pep Guardiola ដែលជាគ្រូបង្វឹកប្រចាំនៅ ក្លឹប Bayern Munich បច្ចុប្បន្ន។ គាត់បានជួប​ផ្ទាល់ជាមួយ Pep Guardiola​ ម្ដងនារយៈពេលដ៏ខ្លី នៅក្នុងទីក្រុង New York កាលពីឆ្នាំ ២០១២ ហើយ​​ក្រោយ​មក ៤ខែបន្ទាប់ ក្លឹប Bayern Munich ក៏បានប្រកាសតែងតាំង Guardiola​ ចូលកានតំណែង​បន្ដពី លោក​ Jupp Heynckes ទើបបង្ខំចិត្ដឲ្យ Man United សម្រេចចិត្ដជ្រើសរើសរកអ្នកថ្មី ខណៈពេល​​នេាះ លោក Jose Mourinho ក៏បានលេចឮដំណឹងថា គ្រោងនឹងចូលទៅកាន់ Chelsea វិញ ហើយនៅ​សល់មានតែ Louis van Gaal និង Jurgen Klopp ដែលមិនបាននឹកឃើញដល់។ នៅខែធ្នូ ឆ្នាំ ២០១២ គាត់បានសម្រេចចិត្ដចាកចេញពី Man Uited ហើយក៏សម្រេច ឧទ្ទេសនាមចំពោះ David Moyes ជាអ្នក​ចូល​បន្ដ។ ប៉ុន្ដែទន្ទឹមនឹងការណែរនាំនេះ គាត់ក៏បានគិតដែរថា វានឹងពិបាកចំពោះ Moyes ក្នុងការដឹកនាំ នេះ តែមិនជាថ្វីនោះទេ ប្រសិនជា គេស្ដាប់តាម  Mick Phelan ​ដែលជាអតីត ជំនួយការរបស់គាត់។ មក​ទល់ពេលនេះ គ្រប់យ៉ាងហួសពេលអស់ហើយ ហើយ David Moyes ក៏អាចកាន់តែណែងបាន ត្រឹម​តែ មួយរដូចកាលតែប៉ុណ្ណោះ។ 

គូរបញ្ជាក់ផងដែរថា មូលហេតុដែលលោក Sir Alex Ferguson ចាកចេញពីក្លឹប Man United ពេលនោះ គឺគាត់ត្រូវវិលត្រលប់ទៅមើលថែប្រពន្ធរបស់គាត់ ដែលពីព្រោះប្អូនថ្លៃស្រីរបស់គាត់ បានស្លាប់ចោលប្រ​ពន្ធគាត់បាត់ហើយ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ manchestereveningnews


Tags: Sport News Manchester United Jose Mourinho Sir Alex Ferguson Guardiola