មុនពេលដែលបទ Gangnam Style បានល្បីខ្លាំងនៅក្នុងការប្រគំតន្រ្តីនោះ PSY បានល្បីនៅ
ក្នុង Youtube ជាខ្លាំងដែល ទទួលបានគេចុចមើលជាច្រើនលានដង ទៅលើបទ Gangnam
Style នោះ ។
បន្ទាប់ពីចាប់ផ្តើមល្បី នៅក្នុងការប្រគំតន្ត្រីរួចហើយ PSY ដែលជាតារាចំរៀង មានវ័យ ៣៥
ឆ្នាំនោះ តែងតែសំដែងក្នុង Concert ពី ២ ទៅ ៣ ម៉ោង ដែលធ្វើអោយគេមានចំងល់ថា តើ
PSY មានរូបមន្តអ្វី ទើបអាចសំដែងបានយូរម្ល៉េះ ក្នុងវ័យ ៣៥ ឆ្នាំនេះ ?
PSY បានប្រាប់ពីអាថ៌កំបាំងរបស់ខ្លួនថា ដើម្បីអាចសំដែងបាន ២ ទៅ ៣ ម៉ោងបានគឹលោក
ត្រូវ តែបន្លំសំរាកខ្លះ ក្នុងពេលសំដែង ហើយអាថ៌កំបាំងដ៏ធំបំផុតនោះគឺ លោកមានអ្នកជំនាញ
ម៉ាស្សា ជើងអោយលោក ក្នុងពេលដែលលោក ទៅឈរក្រោយតុ DJ ដែលពាក់កណ្តាលខ្លួន
ចុះក្រោម ត្រូវបានបិទបាំង ដោយតុ ហើយមានអ្នកម៉ាស្សា ជើងអោយលោក ដើម្បីបំបាត់ភាព
ឈឺចាប់ពីការឈរយូរ ។ PSY ប្រាប់ពីអាថ៌កំបាំងនេះ នៅក្នុងបទសំភាសន៏មួយនៅវិទ្យុ BBC ៕
ដោយ ៖ លីលី
ប្រភព ៖ k14,bbc