CamNews

នគរបាលចរាចរណ៍ភ្នំពេញ បំពាក់កាមេរ៉ាលើមួក ពេលអនុវត្តច្បាប់

ការបំពាក់កាមេរ៉ាលើមួកសុវត្ថិភាពក្នុងពេលចុះអនុវត្តច្បាប់ របស់នគរបាលចរាចរណ៍ភ្នំពេញ
បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់អ្នកធ្វើដំណើរមួយចំនួន។

នៅក្នុងថ្ងៃទី ២៣ នេះ នៅតាមស្ដុបនានា ក្នុងក្រុងភ្នំពេញ គេឃើញមានក្រុមនគរបាលជាច្រើន
ក្រុម បានធ្វើសកម្មភាពរបស់ខ្លួនយ៉ាងខ្លាំងក្លាជាងធម្មតា ប៉ុន្ដែ អ្វីដែលគួរអោយចាប់អារម្មណ៍
ជាងនេះ  នោះគឺ នគរបាលមួយចំនួន ត្រូវបានបំពាក់កាមេរ៉ានៅលើមួយសុវត្ថិភាព។

តាមបណ្ដោយមហាវិថី ព្រះមុនីវង្ស ជាពិសេស ចាប់ពីចំណុចក្បែរស្ដុបផ្សារអូឬស្សី មកដល់ស្ដុប
ពេទ្យចិន គេឃើញមាននគរបាលប្រមាណជា ៤ ទៅ ៥ក្រុមតូចៗ បានបង្ហាញវត្តមានរបស់ខ្លួន
និងអនុវត្តច្បាប់ចរាចរណ៍ ចាប់ផាកពិន័យអ្នកបើកបរដែលល្មើសនឹងច្បាស់ចរាចរណ៍។ អ្នកធ្វើ
ដំណើរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញក្រុមនគរបាលមានសមត្ថកិច្ច បំពាក់
ដោយកាមេរ៉ានៅលើមួកសុវត្ថិភាព ខណៈពេលតាមចាប់អ្នកបើកបរល្មើសច្បាប់។

អ្នកធ្វើដំណើរមួយចំនួន ដែលបានឃើញសកម្មភាពខាងលើ និយាយថា វាជាការប្រសើរណាស់
ព្រោះថា សកម្មភាពនេះអាចធ្វើអោយអ្នកដែលមិនគោរពច្បាប់ចរាចរណ៍មួយចំនួនតូច អាចធ្វើ
ពិចារណាខ្លួនឯងឡើងវិញ ថាតើត្រូវខ្លួនបានគោរពច្បាប់ចរាចរណ៍ដែរ ឬអត់។ ចំណែកមនុស្ស
មួយចំនួនយល់ថា សកម្មភាពនេះ ប្រហែលជាមិនអាចធ្វើឡើងក្នុងរយៈពេលយូរបាននោះទេ៕

 

ដោយ ៖ សូរីយ៉ា


Tags: police cambodia khmer trafic camera