ភ្នំពេញ៖ ថ្មីៗនេះអតីតពិធីការិនីល្បីឈ្មោះប្រចាំ ស្ថានីយទូរទស្សន៍បាយ័ន ពេជ្រ ស៊េរីរ័ត្ន ត្រូវ
បានមហាជនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឃើញរូបភាពជាច្រើនសន្លឹកត្រូវបានបង្ហោះនៅលើ Account Facebook របស់នាង
បង្ហាញពីការស្លៀកពាក់ប៉ារ៉ា និង កាន់កាំភ្លើងខ្លីដូចជា យោធា គួរអោយញាក់សាច់ ។
តាមរយៈការស្លៀកពាក់ ប៉ារ៉ា និង កាន់កាំភ្លើងខ្លីរបស់ ពិធីការិនីដើមទ្រូងធំ ពេជ្រ ស៊េរីរ័ត្ន បែប
នេះក៏មានមហាជន និង ស្រទាប់យុវវ័យមួយចំនួនដែលប្រើប្រាស់បណ្តាញ សង្គមដ៏ពេញនិយម មួយនេះមានការងឿងឆ្ងល់ក្នុងចិត្តយ៉ាងខ្លាំង ពេលឃើញនាងស្លៀកពាក់ដូចជាយោធាបែបនេះ។
មិនតែប៉ុណ្ណោះក៏ មានមហាជនមួយចំនួនចោទសួរផងដែរថា តើ ពេជ្រ ស៊េរីរ័ត្ន ក្លាយទៅជាយោ
ឧធា តាំងតែពីពេលណា បានជានាងស្លៀកពាក់បែបនេះ ?
ដោយឡែកចំពោះ ការស្លៀកពាក់បែបនេះ ក៏ត្រូវបានមហាជនមួយចំនួន លើកឡើងថាការ
ស្លៀកពាក់ និងកាន់កាំភ្លើងរបស់ពិធីការិនីរូបនេះគឺ មិនមែនជាយោធានោះទេ គ្រាន់តែការ
ស្លៀកពាក់បែប សម្តែង និងជាការហាត់បាញ់កាំភ្លើងតែប៉ុណ្ណោះ ។
តែទោះជាយ៉ាងនោះគេមិនទាន់ដឹងប្រាកដនៅឡើយទេថា ពេជ្រ ស៊េរីរ័ត្ន ក្លាយជាយោធាពិត
ប្រាកដឬអត់នោះ ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល