CamNews

មិនគួរឲ្យជឿ 

វីដេអូ ចំណាយ ពេល ៣០ នាទី កំទេច ម៉ាស៊ីន បោកខោអាវ ដើម្បី សង្គ្រោះអាយុជីវិត ក្មេងប្រុស វ័យ ២ ឆ្នាំ

ស្ទើរតែមិនគួរអោយជឿ ៖ ក្មេងប្រុសម្នាក់ ត្រូវបានក្រុមការងារ មកពី នាយកដ្ឋានពន្លត់អគ្គីភ័យ ជួយសង្គ្រោះ គេបានសម្រេច ក្រោយពីមានការសម្រេចចិត្ត កំទេចម៉ាស៊ីន បោកគក់ ដែលគេបាន ជាប់គាំងនៅខាងក្នុងនោះ បានជោគជ័យ ។

ដោយមានវ័យទើបតែ ២ ឆ្នាំ ក្មេងតូចរូបនេះ បានជាប់គាំង នៅក្នុងម៉ាស៊ីន បោកខោអាវ ក្រោយពី គេបានព្យាយាម យ​ករបស់ក្មេងលេង ដែលបានជ្រុះបាត់នៅទីនោះ ។ គួររំឭកថា ជាមួយនឹងប្រតិ បត្តិការជាង ៣០ នាទីជាលទ្ធផល ក្មេងប្រុសរូបនោះ ត្រូវបានក្រុមការងារជួយសង្គ្រោះ ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន​ ស្កាយញូវ បន្តអោយដឹងថា  ហេតុការណ៍  កម្រនឹងកើតមាន ឡើងខាងលើនេះ បានកើតឡើង នៅផ្ទះក្មេងប្រុសខាងលើ មានទីតាំងស្ថិតនៅក្នុងក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិន   ។ ខាងក្រោមនេះ  ជាខ្សែអាថ៍វីដេអូឃ្លីបខ្លី  សរបញ្ជាក់អោយឃើញពី ប្រតិបត្តិការជាពិសេស ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Viral video Liveleak Youtube Facebook Funny Video China