កំពូលតារាសំដែងប្រុសរបស់ជប៉ុន Yamada Ryosuke ត្រូវបានអ្នកលក់ដូរក្នុងតំបន់ ក្បែរ
កន្លែងថតកុន ជេរយ៉ាងចាស់ដៃ ខណៈកំពុងថតឈុតឆាកមួយចំនួនរបស់ខ្សែភាពយន្ដ។
តាំងពីព្រឹកនៃថ្ងៃថតកុន ក្រុមផលិតខ្សែភាពយន្ដជប៉ុន បានមកដល់តំបន់ដែលត្រូវថតឈុត
ឆាកមួយចំនួនរបស់ខ្សែភាពយន្ដថ្មី។ អ្នកគាំទ្រយ៉ាងច្រើន បានប្រមូលផ្ដុំគ្នានៅកន្លែងថតកុន
នោះ។ កំពូលតារាសំដែងប្រុសរបស់ជប៉ុន Yamada Ryosuke មានឱកាសច្រើនក្នុងការ
សំដែង បង្ហាញភាពកំប្លែងរបស់ខ្លួន និងនិយាយទៅកាន់ក្រុមអ្នកគាំទ្រ។
ប៉ុន្ដែ មិនយូរប៉ុន្មាន អ្នកលក់នៅក្នុងតំបន់ក្បែរកន្លែងថតកុននោះ បានសំដែងការមិនពេញ
ចិត្ត។ ពួកគេ មានប្រុសមានស្រី ចាប់ផ្ដើមចេញមុខ និងជេរតារាសំដែងរបស់ជប៉ុន។ អ្នកខ្លះ
ថែមទាំងជេរ និងចង្អុលមុខក្រុមអ្នកថតកុនជប៉ុនទៀតផង។
នៅពេលក្រុមនគរបាលមកដល់ ក្រុមអ្នកលក់ដែលកំពុងជេរនោះ បាត់មាត់ដូចគេចុក។ ប៉ុន្ដែ
បន្ទាប់ពីនគរបាលបានចាកចេញ ក្រុមអ្នកលក់ទាំងនោះ ក៏បន្ដជេរថែមទៀត។
រហូតដល់ម៉ោងប្រហែល ២កន្លះ(ម៉ោងក្នុងស្រុក) ទើបក្រុមផលិតខ្សែភាពយន្ដបានបញ្ចប់ការ
ថតរបស់ខ្លួន និងបានចាកចេញយ៉ាងប្រញាប់ប្រញាល់បំផុត៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14