CamNews

ព័ត៌មានអន្តរជាតិ 

ក្មេងប្រុសអាយុក្រោម១០ឆ្នាំ​ ពីរនាក់ត្រូវបានចាប់ខ្លួន ពីបទលួចឡានរបស់ យាយបើកកំសាន្ត

ហូឡង់ : យោងតាមប្រភពព័ត៌មាន ពីគេហទំព័រ yourjewishnews បានឲ្យដឹងថា ប៉ូលីសបានចាប់
ខ្លួន ក្មេងប្រុស២នាក់ ដែលម្នាក់អាយុ ៧ឆ្នាំ និងម្នាក់ទៀតអាយុ ៥ឆ្នាំប៉ុណ្ណោះ ហ៊ាននាំគ្នាលួចឡាន
របស់ យាយបើកចេញក្រៅដើរកំសាន្តនៅ ក្នុងទីក្រុង
Amsterdam ប្រទេសហូឡង់។

ក្រោយមកពួកគេក៏ បានបើកឡាន ទៅបុកឡានរបស់អ្នកដំណើរមួយគ្រឿងទៀត ក៏ត្រូវប៉ូលីសចាប់
ខ្លូនតែម្តង។ ក្មេងប្រុសទាំងពីរត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីសួរនាំពីហេតុការណ៍ និងបន្ទាប់
មក ប៉ូលីសក៍បានបើកឡាន នាំយកពួកគេត្រលប់ទៅផ្ទះវិញ។

  នៅបណ្តាប្រទេសមួយចំនួន ក្មេងៗអាយុមិនទាន់គ្រប់១០ឆ្នាំផង ហ៊ានលួចឡានបើកដោយខ្លួនឯង
ដោយមិនខ្លាចគ្រោះថ្នាក់អ្វីឡើយ ដែលនេះជា ការធ្វេសប្រហែស យ៉ាងខ្លាំងរបស់ឪពុកម្តាយ ក៏ដូច
ជា អាណាព្យាបាលដែលមិន បានមើលកូនចៅឲ្យបានដិតដល់ ប្រសិននៅប្រទេសយើងច្បាស់ជា
គ្រោះថ្នាក់ យ៉ាងសម្បើមដល់អ្នកដំណើរ ឯទៀតជាក់ជាមិនខានឡើយ៕

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ