CamNews

មិនគួរឲ្យជឿ 

"ពិតជាមិនគួរអោយជឿ​​ តែការពិត!" Sandwich ប្រវែង ៥៣​ម៉ែត្រ


ម៉ិចស៊ិកូ៖ តាមការអោយដឹងពីអ្នកធ្វើនំនៃហាង Venustaino Carrazanda ប្រទេសម៉ិចស៊ិកូ
កាលពីដើមសប្ដាហ៍នេះ បានអោយដឹងថា ក្រុមអ្នកធ្វើនំចំនួន ១២ នាក់បានមកជួបជុំគ្នា
ក្នុងហាង​ ដើម្បីធ្វើ Sandwich ដ៏ធំអស្ចារ្យមួយ។



Torta ជាប្រភេទ Sandwich ដែលមានប្រជាប្រិយភាពបំផុត ក្នុងប្រទេស​ Mexico។ Torta គឺ
ជាអាហារដែលគេធ្វើសម្រាប់ តែការញាំបំបាត់ការឃ្លានមួយភ្លែតៗ ប៉ុណ្ណោះ។ តែពេលនេះ
ក្រុមអ្នកធ្វើនំហាង Venustiano បានធ្វើ Torta (sandwich) ដ៏ធំបំផុតក្នុងពិភពលោក ពោលគឺ
វាមានប្រវែង ៥៣ម៉ែត្រ និងទំងន់ដល់ទៅ ៧០ គីឡូក្រាមឯណ្ណោះ។



តាមការប្រាប់អោយដឹងពីម្ចាស់ហាងលោក Elena Segura បានអោយដឹងថា នំនេះមិនត្រឹម
តែធំទេ តែវាមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។ នេះដោយសារតែ​ នំនេះត្រូវបានផ្សំគ្រឿង
រាប់រយមុខ​ ជាពិសេស ការធ្វើនំនេះ សុទ្ធតែចុងភៅមានថ្វៃដៃល្អទៀតផង។ លោកបានបន្ដ
ថា​ គោលបំណងនៃការធ្វើនំនេះ គឺសម្រាប់ការដាក់តាំងពិពរណ៍ជាតិដ៏ធំ ក្នុងទីក្រុងម៉ិចស៊ិកូ
កាលពីដើមសប្ដាហ៍នេះ។

 

ដោយ៖ នារី
ប្រភព៖ sky


Tags: unbelievable strange sandwich 53 meterMexico